កម្លាំងយោធភូមិភាគ៥បង្ក្រាបរថយន្តដឹកលៀស២០តោនខុសច្បាប់នាំចេញទៅវៀតណាម
ខេត្តសៀមរាប៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តម សេនីយ៍ទោសេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ កម្លាំងយោធាបានបង្ក្រាបរថយន្តដឹកលៀស១គ្រឿងដែលមានទិសដៅឆ្ពោះទៅរាជធានីភ្នំពេញនិងបន្តចេញទៅក្រៅប្រទេស។ លោកឧត្តមសេនីយ៍ទោមេបញ្ជាការរងបានឲ្យដឹងថាកម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៥នេះ បានចុះបង្ក្រាបរថយន្ត១គ្រឿងដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅក្រៅប្រទេសបន្តទៀត។ យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្ត១គ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផល គឺឲ្យដឹកលៀសទម្ងន់តែ៣តោនទេ…
