គ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ៖ ត្រីនិងគោងាប់រាប់សិបក្បាល ដោយសារការបំពុលទឹកអូរឬស្សីពីក្រុមហ៊ុនរ៉ែ
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចកំពុងចុះពិនិត្យយ៉ាងតឹងរឹងលើក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បន្ទាប់ពីមានករណីត្រីនិងគោរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាលនៅតំបន់អូរឬស្សីក្នុងស្រុកទឹកផុស។ ការចុះពិនិត្យនេះធ្វើឡើងក្រោយពីរដ្ឋបាលខេត្តកំពង់ឆ្នាំងរាយការណ៍ពីគ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបរិស្ថានបានបញ្ជូនមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនដែលស្ថិតនៅឃុំខ្លុងពពក, ឃុំជៀប, ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស។ ក្រុមការងារបានរកឃើញថា អូរឬស្សីដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប បានទទួលរងការបំពុលធ្ងន់ធ្ងរ…
