យានដ្ឋានជួសជុលរថយន្តយីហោ អូតូម៊ែកសឺដេស យកចិញ្ចើមផ្លូវធ្វើកម្មសិទ្ធិ បង្កការកកស្ទះចរាចររាល់ថ្ងៃ
ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានតាមខណ្ឌនានា បានចុះរៀបចំសណ្ដាប់ធ្នាប់ និងរំដោះចិញ្ចើមផ្លូវពីការរំលោភយកធ្វើអាជីវកម្មអនាធិបតេយ្យ ដែលបានលទ្ធផលល្អប្រសើរច្រើន។ ប៉ុន្តែនៅខណ្ឌ៧មករា ការចុះរៀបចំសណ្តាប់ធ្នាប់មិនទទួលបានផលប្រយោជន៍ពេញលេញទេ។ ក្រុមសណ្តាប់ធ្នាប់ចុះទៅរៀបចំតែតាមផ្សារដែលអាជីវករដាក់លក់ដូរត្រឹមត្រូវ ចំណែកតាមហាងគុយទាវដាក់ម៉ូតូពេញចិញ្ចើមផ្លូវ បែរជាមើលមិនឃើញ។ ជាពិសេស នៅលើផ្លូវលេខ១៥៦កែងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានក្លាយជាកន្លែងជួសជុលរថយន្តរបស់យានដ្ឋានយីហោ អូតូម៊ែកសឺដេស។ រថយន្តខូចជាច្រើនត្រូវបានយកមកធ្វើពេញផ្លូវ ដោយមិនខ្វល់ពីការកកស្ទះចរាចរណ៍…
