កម្ពុជាក្លាយជាមហាអំណាចទាក់ទាញវិនិយោគ! ពាណិជ្ជកម្មកើន ១៧% ទាក់ទាញវិនិយោគ ៦០៩ គម្រោងក្នុង១០ខែ
ភ្នំពេញ៖ កម្ពុជាបន្តការរីកចម្រើនយ៉ាងរឹងមាំក្នុងវិស័យពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគពីបរទេស ដោយក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបបានកើនឡើងដល់ ៥៣,៥៨ ប៊ីលានដុល្លារ កើនឡើងប្រមាណ ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩,៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង…
