ព័ត៌មានអន្ដរជាតិ

អគ្គិភ័យឆាបឆេះក្លឹបរាត្រីនៅឥណ្ឌា សម្លាប់មនុស្ស២៣នាក់ ភាគច្រើនជាបុគ្គលិកនិងទេសចរ

គ្រោះអគ្គិភ័យដ៏គ្រោះថ្នាក់មួយបានកើតឡើងនៅក្លឹបរាត្រីល្បីឈ្មោះមួយនៅរដ្ឋ Goa ប្រទេសឥណ្ឌា ដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ ក្នុងនោះភាគច្រើនជាបុគ្គលិកក្លឹប និងអ្នកទេសចរបរទេស។ តាមការផ្សាយព័ត៌មានរបស់ BBC អគ្គិភ័យនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្លឹប Birch by Romeo Lane ដែលមានទីតាំងនៅភូមិ Arpora ស្រុក…

គ្រោះមហន្តរាយធម្មជាតិដ៏សាហាវនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយទៀត

ភ្លៀងធ្លាក់ខ្លាំងនិងព្យុះស៊ីក្លូន Senyar បានបង្កឱ្យមានគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌូណេស៊ី ដោយគិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មានមនុស្សស្លាប់ជិត ១,០០០នាក់ និងបាត់ខ្លួនរាប់រយនាក់ទៀត។ តាមការបញ្ជាក់ពីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី តួលេខស្លាប់បានកើនឡើងដល់ ៩០៨នាក់ ខណៈមានមនុស្សបាត់ខ្លួនចំនួន ៤១០នាក់ទៀត។ ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Aceh និង North Sumatra ដែលទឹកជំនន់បានកម្ទេចផ្ទះសម្បែង…

ព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថានផ្ទុះឡើងវិញ បាញ់តបតគ្នាខ្លាំងបន្ទាប់ពីការចរចាសន្តិភាពបរាជ័យ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់តបតគ្នាយ៉ាងខ្លាំងឆ្លងកាត់ព្រំដែនរួមកាលពីយប់ថ្ងៃសុក្រទី៥ ខែធ្នូ ឆ្នាំ២០២៥។ ការប៉ះទង្គិចនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការចរចាសន្តិភាពបញ្ចប់ដោយគ្មានការរីកចម្រើន។ លោក Zabihullah Mujahid អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន បានចោទប្រកាន់កងកម្លាំងប៉ាគីស្ថានថាបានបើកការវាយប្រហារនៅស្រុក Spin Boldak ខេត្ត Kandahar។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការអះអាងនេះ ដោយលោក Mosharraf Zaidi…

ថៃរត់ស្បែកជើងជម្លៀសពលរដ្ឋ បើកសមរភូមិព្រំដែនជាប់មីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមព្រំដែនថៃ-មីយ៉ាន់ម៉ាកំពុងឆេះខ្លាំង រហូតធ្វើឲ្យរដ្ឋាភិបាលថៃត្រូវត្រៀមផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ស្ថានការណ៍តានតឹងនេះកើតឡើងបន្ទាប់ពីគ្រាប់កាំភ្លើងធំពីសង្គ្រាមផ្ទៃក្នុងមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យពលរដ្ឋរងរបួស។ មេទ័ពថៃ លោក Ukrit Boontanon បានប្រកាសកាលពីថ្ងៃសៅរ៍ទី៦ធ្នូថា កងកម្លាំងបានត្រៀមផែនការជម្លៀសប្រជាជនពីតំបន់ហានិភ័យខ្ពស់ ជាពិសេសភូមិ Mae Kon Ken និង Huai Mahawong នៅស្រុក Mae Sot…

តម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់បំផុតក្នុង២សប្ដាហ៍ ដោយសារការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់អត្រាការប្រាក់

តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល២សប្ដាហ៍ នៅពេលបិទការជួញដូរប្រចាំសប្ដាហ៍ ដោយកើនឡើងជិត១% ដោយសារការរំពឹងទុកថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្ដាហ៍ក្រោយ។ តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៤៩សេន ឬ០,៨% ដល់ ៦៣,៧៥ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក WTI កើនឡើង ៤១សេន ឬ០,៧% ដល់ ៦០,០៨ដុល្លារ/បារ៉ែល។ នេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៨វិច្ឆិកា។…

យន្តហោះទម្លាក់គ្រាប់បែកលើហាងតែ សម្លាប់ជនស៊ីវិល១៨នាក់នៅមីយ៉ាន់ម៉ា

ភ្លើងសង្គ្រាមនៅមីយ៉ាន់ម៉ាកំពុងឆាបឆេះខ្លាំងឡើង ក្រោយយន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលបានវាយប្រហារលើហាងតែមួយកន្លែង ធ្វើឲ្យជនស៊ីវិល១៨នាក់ស្លាប់និងជាង២០នាក់ទៀតរបួស។ តាមការផ្សាយរបស់ Straits Times នៅថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ យន្តហោះទម្លាក់គ្រាប់បែករបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់លើហាងតែក្នុងស្រុក Tabayin នៃតំបន់ Sagaing។ ការវាយប្រហារកើតឡើងនៅពេលហាងមានមនុស្សអ៊ូអរ បណ្តាលឲ្យមានជនរងគ្រោះច្រើន។ អ្នករួចផុតពីការវាយប្រហារបានបរិយាយថា ពួកគេបានក្រាបចុះភ្លាមនៅពេលឃើញយន្តហោះមកដល់។ ស្នូរផ្ទុះលាន់ទ្រហឹង ហើយភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ របបសឹកមីយ៉ាន់ម៉ាមិនទាន់ឆ្លើយតបចំពោះឧប្បត្តិហេតុនេះឡើយ។ ប្រទេសមីយ៉ាន់ម៉ាបានរងគ្រោះដោយសង្រ្គាមស៊ីវិលចាប់តាំងពីយោធាដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១។ ការប្រយុទ្ធរវាងយោធានិងក្រុមប្រឆាំងរដ្ឋប្រហារតែងនាំឲ្យមានការទម្លាក់គ្រាប់បែក…

អាមេរិកចោទអឺរ៉ុបពីការវាយប្រហារបច្ចេកវិទ្យា ក្រោយពិន័យ X ១៤០លានដុល្លារ

រដ្ឋបាលលោកដូណាល់ ត្រាំ បានចោទសហភាពអឺរ៉ុបពីបទ«វាយប្រហារលើប្រជាជនអាមេរិក» បន្ទាប់ពីទីក្រុងព្រុចសែលដាក់ទណ្ឌកម្មវេទិកាសង្គម X របស់លោក Elon Musk ចំនួន ១២០ លានអឺរ៉ូ (១៤០លានដុល្លារ)។ ការចោទប្រកាន់នេះកើតឡើងក្នុងរលកនៃការអនុវត្តច្បាប់ឌីជីថលយ៉ាងទូលំទូលាយប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ មុននេះ អឺរ៉ុបបានដាក់ទណ្ឌកម្មរាប់ពាន់លានអឺរ៉ូលើ Google ពិន័យ Apple និងដាក់ទណ្ឌកម្ម Meta…

វៀតណាមទទួលទេសចរអន្តរជាតិជិត ២០ លាននាក់ បំបែកកំណត់ត្រាថ្មីខ្ពស់បំផុត

វៀតណាមបានសម្រេចបំបែកកំណត់ត្រាថ្មីក្នុងវិស័យទេសចរណ៍ ដោយទទួលភ្ញៀវទេសចរអន្តរជាតិជិត ២០ លាននាក់ក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២៥ ដែលជាការកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះត្រូវបានកត់ត្រាថាជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទេសចរណ៍វៀតណាម លើសពីកំណត់ត្រាឆ្នាំ២០១៩ ដែលមានតែ ១៨ លាននាក់។ ការចុះផ្សាយរបស់កាសែត VnExpress បានឱ្យដឹងថា ការរីកចម្រើននេះបានកើតឡើងបន្ទាប់ពីវិស័យទេសចរណ៍ពិភពលោកជំនួញឡើងវិញក្រោយវិបត្តិកូវីដ១៩។ ចិនដីគោកនៅតែជាទីផ្សារកំពូលសម្រាប់វៀតណាមនៅឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរចំនួន…

ចិនដាក់ពន្ធ ១៣% លើស្រោមអនាម័យ ដើម្បីបង្កើនអត្រាកំណើត

រដ្ឋាភិបាលចិនបានសម្រេចដាក់ពន្ធលើតម្លៃបន្ថែម (VAT) ១៣% លើស្រោមអនាម័យ និងថ្នាំពន្យារកំណើតផ្សេងៗ ចាប់ពីឆ្នាំក្រោយនេះ ដោយបញ្ចប់គោលនយោបាយលើកលែងពន្ធដែលបានអនុវត្តជិត ៣ ទសវត្សរ៍។ ការផ្លាស់ប្ដូរគោលនយោបាយនេះកើតឡើងនៅពេលដែលប្រទេសចិនកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្ត្រយ៉ាងធ្ងន់ធ្ងរ។ តាមទិន្នន័យផ្លូវការ ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នាក្នុងឆ្នាំ២០២៤ ដោយមានកំណើតត្រឹមតែ ៩,៥៤ លាននាក់ប៉ុណ្ណោះ។ អត្រាកំណើតរបស់ចិនបានធ្លាក់ចុះយូរឆ្នាំមកហើយ ដោយសារតែឥទ្ធិពលនៃគោលនយោបាយកូន១ និងការកើនឡើងនៃតម្លៃរស់នៅ។ ការដាក់ពន្ធឡើងវិញនេះគឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដើម្បីលើកទឹកចិត្តឱ្យប្រជាជនមានកូនច្រើន។ ទោះជាយ៉ាងណាក៏ដោយ…

រន្ធត់ដល់ហួសគំនិត! ដ្រូនវាយប្រហារសាលាមត្តេយ្យស៊ូដង់ សម្លាប់កុមារតូចៗជាង៣០នាក់

ព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅស៊ូដង់ នៅពេលដែលយន្តហោះគ្មានមនុស្សបើក (ដ្រូន) បានវាយប្រហារសាលាមត្តេយ្យមួយ បណ្តាលឱ្យមានអ្នកស្លាប់ជាង៥០នាក់ ក្នុងនោះមានកុមារតូចៗរហូតដល់៣៣នាក់។ តាមការរាយការណ៍របស់ BBC ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃសៅរ៍ទី៦ធ្នូ ២០២៥ នៅក្រុង Kalogi ខេត្ត Kordofan ខាងត្បូង។ ដ្រូនបានបាញ់មីស៊ីលចំនួន២គ្រាប់ទៅកាន់សាលាមត្តេយ្យ ដែលជាកន្លែងសុវត្ថិភាពសម្រាប់កុមារតូចៗ។ អង្គការបណ្តាញវេជ្ជបណ្ឌិតស៊ូដង់ (SDN) បានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស…