ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញប្រកាសអំពីផែនការកសាងកងទ័ពខ្លាំងជាងគេនៅអឺរ៉ុបឆ្នាំ២០៣០​ ដោយពង្រីកកម្លាំងដល់កន្លះលាននាក់​ និងវិនិយោគលើអាវុធទំនើបបំភ្លឺទិដ្ឋភាពសន្តិសុខក្នុងតំបន់

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ ដែលជាសមាជិកណាតូ បានលាតត្រដាងការប្តេជ្ញាចិត្តយ៉ាងមុតមាំកាលពីថ្ងៃពុធថា ប៉ូឡូញនឹងក្លាយជាប្រទេសដែលមានកងទ័ពខ្លាំងបំផុត និងធំជាងគេនៅអឺរ៉ុបនៅឆ្នាំ២០៣០។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ដែលដកស្រង់ផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ក្នុងតួនាទីជារដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្ត្រី លោក Wladyslaw Kosiniak-Kamysz លើកឡើងក្នុងសុន្ទរកថាលើកិច្ចប្រជុំ Defence 24 Days…

ប្រធានអាស៊ានហ្វីលីពីនសម្របសម្រួលជម្លោះថៃ-កម្ពុជាទទួលបានផ្លែផ្កា មេដឹកនាំទាំងពីរឯកភាព«សង្គ្រាមគ្មានអ្នកឈ្នះ»

ការសម្របសម្រួលលើកដំបូងរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងនាមប្រធានអាស៊ាន ដើម្បីរកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងថៃ និងកម្ពុជា បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ឆ្ពោះទៅកសាងសន្តិភាពតាមព្រំដែន និងការស្តារទំនុកចិត្តគ្នាឡើងវិញ។ ជំនួបត្រីភាគីរវាងកម្ពុជា ហ្វីលីពីន និងថៃ នៅទីក្រុងឆ្នេរសមុទ្រសេប៊ូ ភាគខាងត្បូងប្រទេសហ្វីលីពីន ធ្វើឡើងក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ាន។ ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីរកច្រកចេញពីជម្លោះក្នុងតំបន់។ ប្រធានាធិបតីហ្វីលីពីនបានថ្លែងក្រោយជំនួបថា ហ្វីលីពីនដាក់ចេញរបៀបសន្ទនានេះដោយការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះប្រទេសទាំងពីរ…

អារ៉ាប់រួមលួចដឹកប្រេងកាត់ច្រកហ័រមូហ្សគេចការវាយប្រហារពីអ៊ីរ៉ង់

អារ៉ាប់រួមបានដឹកជញ្ជូនប្រេងដោយលួចលាក់ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដោយបិទប្រព័ន្ធតាមដាន ដើម្បីបញ្ចៀសការវាយប្រហាររបស់អ៊ីរ៉ង់ ទោះបីជាមានហានិភ័យខ្ពស់ក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីប្រភពឧស្សាហកម្ម និងទិន្នន័យដឹកជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា។ បរិមាណប្រេងដឹកចេញនោះ គ្រាន់តែជាបំណែកតូចមួយប៉ុណ្ណោះ បើធៀបនឹងការនាំចេញរបស់អារ៉ាប់រួមមុនពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារអ៊ីរ៉ង់។ យ៉ាងណាមិញ វាបង្ហាញថាអ្នកផលិតប្រេង និងអតិថិជនហ៊ានប្រឈមនឹងហានិភ័យដើម្បីធ្វើការដោះដូរប្រេង។ ប្រទេសនាំចេញប្រេងក្នុងតំបន់ផ្សេងៗទៀត ដូចជាអ៊ីរ៉ាក់…

EU ប្ដេជ្ញានៅកៀវ ទោះរុស្ស៊ីគំរាមវាយប្រហារថ្ងៃជ័យជម្នះ ទី៩ ឧសភា

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា សហភាពអឺរ៉ុប (EU) នឹងមិនជម្លៀសបេសកកម្មការទូតរបស់ខ្លួនចេញពីទីក្រុងកៀវឡើយ បើទោះបីជារុស្ស៊ីគំរាមវាយប្រហារខ្លាំងក្លាក៏ដោយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន kyivpost។ អ្នកនាំពាក្យកិច្ចការបរទេស EU លោក Anouar El Anouni បានថ្លែងថា៖ «សម្រាប់សហភាពអឺរ៉ុប យើងនឹងមិនផ្លាស់ប្តូរជំហរ ឬវត្តមានរបស់យើងនៅកៀវឡើយ។…

គីម ជុងអ៊ុន បង្ហាញកាំភ្លើងធំជំនាន់ថ្មី សម្រាប់គម្លាតទីក្រុងសេអ៊ូល ព្រមទាំងនាវាចម្បាំងយក្ស ៥០០០តោន

កូរ៉េខាងជើង បានប្រកាសគម្រោងដាក់ពង្រាយកាំភ្លើងធំស្វ័យចលនាស៊េរីថ្មី នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ឲ្យបានមុនដំណាច់ឆ្នាំ២០២៦នេះ។ តាមសារព័ត៌មានរដ្ឋ KCNA ចុះផ្សាយថ្ងៃទី៨ ឧសភា លោក គីម ជុងអ៊ុន បានចុះពិនិត្យផ្ទាល់រោងចក្រផលិតអាវុធ ដើម្បីតាមដានការផលិតកាំភ្លើងធំខ្នាត ១៥៥មិល្លិម៉ែត្រ ដែលគ្រោងនឹងយកទៅបំពាក់ឲ្យកងវរសេនាតូចចំនួនបីនៅតំបន់ជួរមុខ។ កាំភ្លើងធំប្រភេទថ្មីនេះមានសមត្ថភាពបាញ់បានចម្ងាយជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ស្រាប់តែម្ដង។…

អ៊ីស្រាអែលរកឃើញអ្នកឆ្លង Hantavirus ដំបូង ក្រោយវិលត្រឡប់ពីអឺរ៉ុបខាងកើត

ក្រសួងសុខាភិបាលអ៊ីស្រាអែលបានចេញសេចក្តីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អំពីករណីឆ្លងមេរោគ Hantavirus លើកដំបូងក្នុងប្រទេស ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីអ្នកជំងឺឡើយ។ តាមការផ្សាយរបស់សារព័ត៌មាន Maariv បុគ្គលនោះបានធ្វើតេស្តរកឃើញវិជ្ជមាន Hantavirus ប៉ុន្តែស្ថានភាពអ្នកជំងឺធម្មតា មិនធ្ងន់ធ្ងរដល់កម្រិតត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់នោះទេ។ អ្នកជំងឺទើបវិលត្រឡប់មកពីតំបន់អឺរ៉ុបខាងកើត ហើយបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័កក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ការរកឃើញនេះកើតឡើងចំពេលពិភពលោកកំពុងបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះ Hantavirus បន្ទាប់ពីមានអ្នកស្លាប់ចំនួន៣នាក់ក្នុងនាវាទេសចរ MV…

អតិផរណាថៃកើនខ្ពស់ជាង៣ឆ្នាំ! ជម្លោះមជ្ឈិមបូព៌ាគំហានដុតសេដ្ឋកិច្ច

អតិផរណារបស់ប្រទេសថៃ​បាន​កើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ឆ្នាំ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃប្រេងឆៅ និងឥន្ធនៈគីមីកើនឡើង។ ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ឬអតិផរណារួមថៃសម្រាប់ខែមេសា ឆ្នាំ២០២៦ បានកើនដល់ ១០៣ ពិន្ទុ ឬ ២,៨៩%…

សិង្ហបុរី​ដាក់ពលរដ្ឋ២នាក់ធ្វើចត្តាឡីស័ក ព្រួយបារម្ភឆ្លង Hantavirus ពីនាវាទេសចរណ៍

ប្រទេសសិង្ហបុរី កំពុងធ្វើតេស្ត និងដាក់ឲ្យពលរដ្ឋ២នាក់ ធ្វើចត្តាឡីស័ក ដើម្បីពិនិត្យរកមើលវីរុស Hantavirus បន្ទាប់ពីពួកគេវិលត្រឡប់ពីដំណើរកម្សាន្តនៅលើនាវា MV Hondius ដែលកំពុងផ្ទុះការឆ្លងមេរោគនេះ។ តាមការផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកទាំងពីរត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងសិង្ហបុរី (NCID) ដើម្បីរង់ចាំលទ្ធផលតេស្ត។…

ថៃគ្រោងបញ្ជូនមន្ត្រីទូតមកកម្ពុជាវិញ ស្តារទំនាក់ទំនង និងត្រៀមចរចាព្រំដែនគោក

ក្រោយជំនួបត្រីភាគីរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន ចំណុចដែលមហាជនចាប់អារម្មណ៍ខ្លាំងគឺការត្រៀមបញ្ជូនមន្ត្រីទូតជាន់ខ្ពស់ (Chargé d’affaires) ឲ្យត្រឡប់ទៅកាន់ស្ថានទូតទាំងពីរវិញ ក្នុងក្របខ័ណ្ឌស្តារទំនាក់ទំនងទៅរកភាពប្រក្រតីឡើងវិញ។ សារព័ត៌មាន Khaosod ចុះផ្សាយនៅថ្ងៃទី៨ ឧសភា ២០២៦ ដកស្រង់សម្តីលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ថានេះជាជំហានដំបូងក្នុងការបើកផ្លូវទំនាក់ទំនងផ្ទាល់ ដើម្បីឲ្យការជជែកគ្នាលើបញ្ហានានាប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។…

ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន៖ តើនឹងពង្រឹងឥទ្ធិពលអន្តរជាតិកម្រិតណា?

បន្ទាប់ពីរង់ចាំជាងពីរទសវត្សរ៍ ទីម័រខាងកើត (ទីម័រឡេស្តេ) បានក្លាយជាសមាជិកពេញសិទ្ធិទី១១ នៃអាស៊ានជាផ្លូវការនៅចុងឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បើកទំព័រថ្មីសម្រាប់អាស៊ានក្នុងការពង្រឹងកិត្យានុភាពលើឆាកអន្តរជាតិ ជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ការបំពេញភូមិសាស្ត្រនយោបាយ វត្តមានរបស់ទីម័រឡេស្តេ ដែលស្ថិតនៅចំណុចប្រសព្វអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជួយអាស៊ានពង្រីកវិសាលភាពភូមិសាស្ត្រ ជាយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលមហាអំណាច និងរក្សា «មជ្ឈភាពអាស៊ាន»។ ការកើនឡើងសំឡេង និងអំណាចចរចា តាមរបាយការណ៍ EIAS…