EU ប្ដេជ្ញានៅកៀវ ទោះរុស្ស៊ីគំរាមវាយប្រហារថ្ងៃជ័យជម្នះ ទី៩ ឧសភា

EU ប្ដេជ្ញានៅកៀវ ទោះរុស្ស៊ីគំរាមវាយប្រហារថ្ងៃជ័យជម្នះ ទី៩ ឧសភា

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា សហភាពអឺរ៉ុប (EU) នឹងមិនជម្លៀសបេសកកម្មការទូតរបស់ខ្លួនចេញពីទីក្រុងកៀវឡើយ បើទោះបីជារុស្ស៊ីគំរាមវាយប្រហារខ្លាំងក្លាក៏ដោយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន kyivpost។

អ្នកនាំពាក្យកិច្ចការបរទេស EU លោក Anouar El Anouni បានថ្លែងថា៖ «សម្រាប់សហភាពអឺរ៉ុប យើងនឹងមិនផ្លាស់ប្តូរជំហរ ឬវត្តមានរបស់យើងនៅកៀវឡើយ។ ជាអកុសល ការវាយប្រហាររបស់រុស្ស៊ីគឺជាតថភាពប្រចាំថ្ងៃនៅក្នុងទីក្រុងកៀវ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន»។

លោកបន្ថែមថា រុស្ស៊ីកំពុងព្យាយាមជាថ្មីក្នុងការទម្លាក់កំហុសលើអ៊ុយក្រែនចំពោះសង្គ្រាមដែលខ្លួនបង្កឡើង។ ការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ីក្នុងការវាយប្រហារលើទីក្រុងកៀវ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនជម្លោះដោយមិនខ្វល់ពីផលវិបាក។

គួរបញ្ជាក់ថា រុស្ស៊ីបានព្រមានដល់បេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានា ថាខ្លួនអាចនឹងបើក «ការវាយប្រហារសងសឹកទ្រង់ទ្រាយធំ» លើទីក្រុងកៀវ រួមទាំងការវាយប្រហារលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត ឬទីតាំងយុទ្ធសាស្ត្រសំខាន់ៗ» ប្រសិនបើអ៊ុយក្រែនរំខានដល់ព្រឹត្តិការណ៍ថ្ងៃជ័យជម្នះនៅទីក្រុងមូស្គូ។

សេចក្តីព្រមាននេះ ធ្វើឡើងមុនពិធីអបអរសាទរ «ថ្ងៃជ័យជម្នះ» ទី៩ ឧសភារបស់រុស្ស៊ី ដែលជាថ្ងៃរំលឹកជ័យជម្នះរបស់សហភាពសូវៀតលើរបបណាស៊ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles