គីម ជុងអ៊ុន បង្ហាញកាំភ្លើងធំជំនាន់ថ្មី សម្រាប់គម្លាតទីក្រុងសេអ៊ូល ព្រមទាំងនាវាចម្បាំងយក្ស ៥០០០តោន

គីម ជុងអ៊ុន បង្ហាញកាំភ្លើងធំជំនាន់ថ្មី សម្រាប់គម្លាតទីក្រុងសេអ៊ូល ព្រមទាំងនាវាចម្បាំងយក្ស ៥០០០តោន

កូរ៉េខាងជើង បានប្រកាសគម្រោងដាក់ពង្រាយកាំភ្លើងធំស្វ័យចលនាស៊េរីថ្មី នៅតាមបណ្តោយព្រំដែនជាប់កូរ៉េខាងត្បូង ឲ្យបានមុនដំណាច់ឆ្នាំ២០២៦នេះ។

Kim Jong Un inspecting artillery factory

តាមសារព័ត៌មានរដ្ឋ KCNA ចុះផ្សាយថ្ងៃទី៨ ឧសភា លោក គីម ជុងអ៊ុន បានចុះពិនិត្យផ្ទាល់រោងចក្រផលិតអាវុធ ដើម្បីតាមដានការផលិតកាំភ្លើងធំខ្នាត ១៥៥មិល្លិម៉ែត្រ ដែលគ្រោងនឹងយកទៅបំពាក់ឲ្យកងវរសេនាតូចចំនួនបីនៅតំបន់ជួរមុខ។ កាំភ្លើងធំប្រភេទថ្មីនេះមានសមត្ថភាពបាញ់បានចម្ងាយជាង ៦០គីឡូម៉ែត្រ ដែលមានន័យថា ទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង នឹងស្ថិតក្នុងគោលដៅបាញ់ស្រាប់តែម្ដង។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦នេះ នឹងក្លាយជាឆ្នាំដែលកូរ៉េខាងជើងពង្រឹងវិស័យការពារជាតិឲ្យកាន់តែខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមក។

Kim Jong Un with daughter on warship

ក្រៅពីនេះ លោក គីម ក៏បាននាំកូនស្រីជាទីស្រឡាញ់គឺ កញ្ញា ជូអេ ទៅទស្សនកិច្ចនៅលើនាវាចម្បាំងខ្នាតយក្សទម្ងន់ ៥ ០០០តោន ឈ្មោះ «Choe Hyon» ផងដែរ។ លោកបានឡើងជិះនាវាចម្បាំងប្រភេទពិឃាតនេះ ដើម្បីធ្វើតេស្តបើកបរ និងពិនិត្យប្រព័ន្ធប្រយុទ្ធផ្ទាល់នៅតំបន់សមុទ្រលឿង។ លោកបានបញ្ជាឲ្យបញ្ជូននាវានេះទៅឲ្យកងទ័ពជើងទឹកប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែមិថុនាខាងមុខ។

North Korea warship Choe Hyon

អ្នកវិភាគជឿជាក់ថា នាវាចម្បាំងថ្មីនេះអាចមានសមត្ថភាពបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ដែលជាផ្នែកមួយនៃមហិច្ឆតារបស់លោក គីម ក្នុងម្ចាស់ការលើវិស័យសមុទ្រ។ លោកថែមទាំងបានបញ្ជាឲ្យសាងសង់នាវាទី៣បន្ថែមទៀត ដើម្បីឲ្យទាន់ការអបអរសាទរខួបបង្កើតគណបក្សពលករកូរ៉េនៅថ្ងៃទី១០ ខែតុលា៕

administrator

Related Articles