អារ៉ាប់រួមលួចដឹកប្រេងកាត់ច្រកហ័រមូហ្សគេចការវាយប្រហារពីអ៊ីរ៉ង់

អារ៉ាប់រួមលួចដឹកប្រេងកាត់ច្រកហ័រមូហ្សគេចការវាយប្រហារពីអ៊ីរ៉ង់

អារ៉ាប់រួមបានដឹកជញ្ជូនប្រេងដោយលួចលាក់ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដោយបិទប្រព័ន្ធតាមដាន ដើម្បីបញ្ចៀសការវាយប្រហាររបស់អ៊ីរ៉ង់ ទោះបីជាមានហានិភ័យខ្ពស់ក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីប្រភពឧស្សាហកម្ម និងទិន្នន័យដឹកជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា។

បរិមាណប្រេងដឹកចេញនោះ គ្រាន់តែជាបំណែកតូចមួយប៉ុណ្ណោះ បើធៀបនឹងការនាំចេញរបស់អារ៉ាប់រួមមុនពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារអ៊ីរ៉ង់។ យ៉ាងណាមិញ វាបង្ហាញថាអ្នកផលិតប្រេង និងអតិថិជនហ៊ានប្រឈមនឹងហានិភ័យដើម្បីធ្វើការដោះដូរប្រេង។

ការដឹកជញ្ជូនប្រេង

ប្រទេសនាំចេញប្រេងក្នុងតំបន់ផ្សេងៗទៀត ដូចជាអ៊ីរ៉ាក់ គុយវ៉េត និងកាតា កន្លងមកបានផ្អាកការលក់ ឬក៏ទម្លាក់តម្លៃចុះយ៉ាងគំហុកដើម្បីទាក់ទាញអ្នកទិញ ឬក៏ផ្លាស់ប្ដូរផ្លូវដឹកតាមអារ៉ាប៊ីសាអ៊ូឌីតចូលទៅសមុទ្រក្រហម។

នាវាដឹកប្រេង

កាលពីខែមេសា ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC) បាននាំចេញប្រេងឆៅយ៉ាងហោចណាស់ ៦ លានបារ៉ែលពីស្ថានីយប្រេងឥន្ធនៈនៅឈូងសមុទ្រពែរ្ស ដោយប្រើនាវាដឹកប្រេងចំនួន ៤ គ្រឿង។ ប្រេងទាំងនោះត្រូវបានបញ្ជូនទៅស្តុកទុកនៅអូម៉ង់ ឬទៅកាន់រោងចក្រចម្រាញ់ប្រេងនៅកូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះបើតាមប្រភព៣រូប ទិន្នន័យតាមដានកប៉ាល់ពី Kpler និងការវិភាគទិន្នន័យផ្កាយរណបរបស់ក្រុមហ៊ុន SynMax។

គួរគូសបញ្ជាក់ថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដោយបិទច្រកសមុទ្រហ័រមូហ្ស ដោយលើកលែងតែការដឹកជញ្ជូនរបស់ខ្លួន។ ការណ៍នេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកលប្រហែល១/៥ និងបានជំរុញឱ្យតម្លៃប្រេងលើសពី ១០០ ដុល្លារ/បារ៉ែល។

តម្លៃប្រេងកើនឡើង

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក ការនាំចេញប្រេងរបស់ ADNOC បានធ្លាក់ចុះជាង ១ លានបារ៉ែល/ថ្ងៃ ធៀបនឹងបរិមាណ ៣,១ លានបារ៉ែល/ថ្ងៃ៕

administrator

Related Articles