ថៃទទួលស្គាល់មិនអាចហាមឃាត់ការដឹកប្រេងពីឡាវទៅកម្ពុជា ក្រោយការព្យាយាមបិទច្រកព្រំដែន
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានទទួលស្គាល់ថាប្រទេសរបស់លោកមិនអាចរារាំងការនាំចេញប្រេងឥន្ធនៈទៅកាន់ឡាវតាមច្រកព្រំដែន Chong Mek ដើម្បីកុំឱ្យត្រូវបានបង្វែរទៅកម្ពុជាបាននោះទេ។ ការទទួលស្គាល់នេះបានមកក្រោយពីការព្យាយាមដាក់បម្រាមរបស់យោធាថៃដែលបានបរាជ័យ។ កាលពីសប្ដាហ៍មុន យោធាភូមិភាគទី២របស់ថៃបានដាក់បម្រាមលើការដឹកប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រឆ្លងកាត់ច្រកព្រំដែន Chong Mek ចូលទៅឡាវ ដោយមានគោលបំណងទប់ស្កាត់កុំឱ្យបញ្ជូនបន្តទៅកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការយោធានៅសមរភូមិ។ លោក អានុទីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ…
