ព័ត៌មានអន្តរជាតិ

ពូទីន ប្រកាសដំណើរទស្សនកិច្ចចិនផ្លូវការនៅថ្ងៃទី ២០ ឧសភា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររុស្ស៊ី-ចិន

វិមានក្រឹមឡាំង បានបញ្ជាក់ជាផ្លូវការថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន “ក្នុងពេលឆាប់ៗនេះ” បន្ទាប់ពីមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែឧសភា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍នៅថ្ងៃទី ១៥ ខែឧសភាថា “យើងនឹងប្រកាសព័ត៌មានជាក់លាក់ក្នុងពេលឆាប់ៗនេះ។…

ក្តីកង្វល់! កុងហ្គោប្រឈមការផ្ទុះជំងឺអេបូឡាថ្មី ឆក់យកជីវិតប្រជាជន៨០នាក់ហើយ

សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងជួបវិបត្តិសុខាភិបាលធ្ងន់ធ្ងរមួយទៀត បន្ទាប់ពីការផ្ទុះឡើងវិញនូវមេរោគអេបូឡាប្រភេទថ្មី ដែលបានឆក់យកជីវិតមនុស្សរហូតដល់ ៨០នាក់រួចទៅហើយ នៅក្នុងខេត្ត Ituri ភាគខាងកើតប្រទេស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ លោក Samuel Roger Kamba Mulamba…

លោក ស៊ី ជិនពីង គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិកចុងឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក ត្រាំ

ទីក្រុងប៉េកាំង៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការប្រកាសរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ ព័ត៌មាននេះត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួរ និង South China Morning…

ប្រធានាធិបតីត្រាំអះអាងសម្រេចបាន«កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ»ជាមួយលោកស៊ីជីងពីងនៅប៉េកាំង

អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងថា រូបលោកទទួលបានជោគជ័យក្នុងការចរចារ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងក្របខណ្ឌជំនួបកំពូលដ៏សំខាន់មួយ។ លោក ត្រាំ…

លោកត្រាំ វិលត្រឡប់រដ្ឋធានីវ៉ាស៊ីនតោន អះអាងដំណើរទស្សនកិច្ចប៉េកាំង«ពោរពេញទៅដោយជោគជ័យ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំណើរត្រឡប់ទៅក្រុងវ៉ាស៊ីនតោនវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន។ យន្តហោះប្រធានាធិបតី Air Force One បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។ មុនពេលយាងចេញដំណើរ លោក ត្រាំ…

អាមេរិកត្រៀមដាក់ពង្រាយនាវាចម្បាំង ខណៈអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឱ្យនាវាចិនឆ្លងកាត់

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានត្រៀមដាក់ពង្រាយនាវាចម្បាំងវាយប្រហារលើគោក USS Makin Island ដែលមានមូលដ្ឋាននៅសាន់ឌីអាហ្គោ រួមជាមួយកងម៉ារីនពីជំរំ Pendleton។ រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ បានប្រកាសនៅថ្ងៃទី១២ ខែឧសភាថា នាវាប្រវែងជាង ២៥៦ ម៉ែត្រនេះកំពុងរៀបចំខ្លួនសម្រាប់បេសកកម្ម ទោះបីជាមិនទាន់បញ្ជាក់អំពីទំហំកម្លាំង និងពេលវេលាច្បាស់លាស់ក៏ដោយ។…

ភ្ញាក់ផ្អើល! ប៉េកាំងយល់ព្រមទិញយន្តហោះ Boeing ២០០គ្រឿង តែភាគហ៊ុនធ្លាក់ចុះដោយសារតែរឿងនេះ

ទីក្រុងប៉េកាំង៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា ប៉េកាំងបានយល់ព្រមបញ្ជាទិញយន្តហោះ ២០០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ខណៈលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ការប្រកាសនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing…

ពីកម្មករឈ្នួល ១ដុល្លារ/ថ្ងៃ ទៅជាមហាសេដ្ឋីអង្គុយក្បែរ Elon Musk និង Tim Cook រឿងរ៉ាវ Zhou Qunfei

រូបភាពរបស់មហាសេដ្ឋីស្រី Zhou Qunfei នៅក្នុងពិធីជប់លៀងរដ្ឋកាលពីថ្ងៃទី១៤ ខែឧសភា ក្នុងដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅប្រទេសចិន បានក្លាយជាចំណុចទាក់ទាញដ៏ធំមួយ។ នាងអង្គុយនៅចន្លោះនាយកប្រតិបត្តិ Apple លោក Tim Cook និងមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk។ បច្ចុប្បន្ន…

លោក Xi ព្រមាន Trump៖ បញ្ហាកោះតៃវ៉ាន់អាចនាំទៅដល់ជម្លោះធំ

លោក Xi Jinping មេដឹកនាំកំពូលចិន បានព្រមានលោកប្រធានាធិបតី Donald Trump ក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំងថា ការដោះស្រាយមិនត្រឹមត្រូវលើបញ្ហាកោះតៃវ៉ាន់ អាចធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ ហើយថែមទាំងនាំទៅរកជម្លោះទៀតផង។ ការលើកឡើងនេះត្រូវបានចាត់ទុកជាការព្រមានដ៏កម្រមួយ ខណៈពិធីជំនួបស្វាគមន៍ពោរពេញដោយភាពរីករាយ ដោយមានឆ្មាំកិត្តិយស និងក្មេងៗគ្រវីផ្កា និងទង់ជាតិនៅមហាសាលប្រជាជន។ លោក Trump បានសរសើរលោក Xi…

Samsung សោកស្ដាយ! ការចរចាប្រាក់ខែជាមួយសហជីពដួលរលំ ប្រឈមមុខកូដកម្មកម្មករ ៥ម៉ឺននាក់

ក្រុមហ៊ុន Samsung Electronics បានប្រកាសពីការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីការចរចាកិច្ចព្រមព្រៀងប្រាក់ខែជាមួយសហជីពនៅកូរ៉េខាងត្បូងបានបរាជ័យដោយគ្មានលទ្ធផលជាផ្លូវការ។ ក្រុមហ៊ុនបានសម្ដែងការព្រួយបារម្ភថា បញ្ហានេះអាចធ្វើឱ្យបុគ្គលិក ម្ចាស់ភាគហ៊ុន និងសាធារណជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបន្តខិតខំទប់ស្កាត់កុំឱ្យស្ថានការណ៍ឈានទៅដល់ដំណាក់កាលអាក្រក់បំផុត តាមរយៈការសន្ទនាដោយស្មោះត្រង់ជាមួយសហជីព។ មេដឹកនាំសហជីពបានប្រកាសថា កម្មករជាង ៥០,០០០ នាក់ អាចនឹងធ្វើកូដកម្មពេញទំហឹងរយៈពេល ១៨ ថ្ងៃ ចាប់ពីថ្ងៃទី…