ភ្ញាក់ផ្អើល! ប៉េកាំងយល់ព្រមទិញយន្តហោះ Boeing ២០០គ្រឿង តែភាគហ៊ុនធ្លាក់ចុះដោយសារតែរឿងនេះ

ភ្ញាក់ផ្អើល! ប៉េកាំងយល់ព្រមទិញយន្តហោះ Boeing ២០០គ្រឿង តែភាគហ៊ុនធ្លាក់ចុះដោយសារតែរឿងនេះ

ទីក្រុងប៉េកាំង៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសថា ប៉េកាំងបានយល់ព្រមបញ្ជាទិញយន្តហោះ ២០០គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ខណៈលោកកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

យន្តហោះ Boeing

ការប្រកាសនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ ៤.១% ភ្លាមៗ ក្រោយពេលបើកផ្សារហ៊ុន ព្រោះតែចំនួននៃការបញ្ជាទិញនេះមានតិចជាងការរំពឹងទុក។

បណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិកធ្លាប់បានរាយការណ៍ថា ចិនអាចនឹងបញ្ជាទិញយន្តហោះ Boeing 737 MAX ប្រហែល ៥០០គ្រឿង បូកបន្ថែមយន្តហោះខ្នាតយក្ស ១០០គ្រឿងទៀតដូចជា 787 Dreamliner និង 777 ផងដែរ។

Boeing និង Trump

គួរបញ្ជាក់ថា នាយកប្រតិបត្តិ CEO ក្រុមហ៊ុន Boeing លោក Kelly Ortberg ក៏បានស្ថិតក្នុងចំណោមគណៈប្រតិភូអមដំណើរលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងផងដែរ។ លោក Ortberg ធ្លាប់បានប្រាប់ក្រុមអ្នកវិភាគកាលពីខែមេសាថា ១០០% វាអាស្រ័យលើការចរចា និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។

កិច្ចចរចា

ការបញ្ជាទិញយន្តហោះលើកចុងក្រោយរបស់ចិនពីក្រុមហ៊ុន Boeing ធ្វើឡើងកាលពីឆ្នាំ២០១៧ ជាពេលដែលលោក ត្រាំ ធ្វើទស្សនកិច្ចទៅចិនអំឡុងអាណត្តិទី១ ដោយចិនបានបញ្ជាទិញយន្តហោះ ៣០០គ្រឿង ក្នុងទឹកប្រាក់ ៣៧ពាន់លានដុល្លារ។

យន្តហោះ Boeing 737

ខាងក្រុមហ៊ុន Boeing មិនទាន់បានឆ្លើយតបជាផ្លូវការណាមួយទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយពី AFP នៅឡើយទេ៕

ព័ត៌មាន Boeing

ដោយ៖ តារា

administrator

Related Articles