ហុងកុង៖ តួលេខអ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអគារកើនដល់៩៤នាក់ និង២៧៩នាក់បន្តបាត់ខ្លួន
ហុងកុង៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារនៅក្នុងទីក្រុងហុងកុងបានកើនឡើងដល់ ៩៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះ មនុស្សចំនួន ២៧៩នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ខណៈអាជ្ញាធរកំពុងតាមស្វែងរកពួកគេយ៉ាងសកម្មបំផុត។ នៅចំពោះស្ថានភាពបន្ទាន់នេះ រដ្ឋាភិបាលហុងកុងបានសម្រេចបង្កើតមូលនិធិមួយ ដែលមានទឹកប្រាក់ចំនួន ៣០០លានដុល្លារហុងកុង (ជាង ៣៨លានដុល្លារអាមេរិក)…
