ចិនបង្កើនការរឹតបន្តឹង! ហាមឃាត់អាហារសមុទ្រជប៉ុនទាំងស្រុង ជម្លោះការទូតកាន់តែក្ដៅគគុក
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា ចិនបានប្រកាសជាផ្លូវការកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ឈប់ការនាំចូលអាហារសមុទ្រពីជប៉ុនទាំងស្រុង។ ការសម្រេចចិត្តនេះកើតឡើងចំពេលភាពតានតឹងផ្នែកការទូតរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅអាស៊ីកំពុងឡើងកម្តៅ។ ភាពតានតឹងនេះបានផ្ទុះឡើង បន្ទាប់ពីលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន បានលើកឡើងកាលពីខែមុនថា ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់ ហើយការគំរាមកំហែងនេះអាចប៉ះពាល់ដល់ការរស់រានរបស់ជប៉ុន នោះអាចនឹងមានប្រតិកម្មយោធា។ រដ្ឋាភិបាលចិនបានទាមទារឱ្យលោកស្រី Takaichi ដកសំដីរបស់ខ្លួនវិញភ្លាមៗ ព្រមទាំងបានជំរុញឱ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរ និងការកក់ផ្សេងៗជាច្រើន។ ការដាក់បម្រាមឡើងវិញនេះ…
