សភានិងប្រទេសជាង ៤៥ អំពាវនាវឲ្យកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះលែងទាហាន ដើម្បីសន្តិភាពយូរអង្វែង!
**ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន៖** សន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលមានសមាជិកជាង ៤៥ ប្រទេស បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់កម្ពុជា និងថៃ ឲ្យគោរព និងអនុវត្តឲ្យបានពេញលេញនូវគោលការណ៍រួមដែលបានព្រមព្រៀង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ស្តារទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែង។ សភានិងប្រទេសទាំងនោះក៏បានជំរុញឲ្យភាគីទាំងពីរដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាដោយសន្តិវិធី ក្នុងស្មារតីជាអ្នកជិតខាងល្អ មិត្តភាព និងសាមគ្គីភាព។ ជាមួយគ្នានេះ ក៏ស្នើឲ្យមានការស្តារទំនាក់ទំនងការទូត…
