ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Honda ប្រកាសធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការ ២៥% នៅត្រីមាសទី២ ព្រោះរងផលប៉ះពាល់ពន្ធអាមេរិក និងថ្លៃ EV!

ក្រុមហ៊ុន Honda Motor បានសម្រេចកាត់បន្ថយការព្យាករប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណមួយភាគប្រាំ ខណៈប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសទី២ ក៏បានធ្លាក់ចុះ ២៥% កាលពីថ្ងៃសុក្រ។ ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាសំខាន់ៗ ដូចជាពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងការចំណាយខ្ពស់ទាក់ទងនឹងការផលិតរថយន្តអគ្គិសនី។ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុនមួយនេះ បានបន្ទាបការព្យាករប្រាក់ចំណេញប្រតិបត្តិការសម្រាប់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៦ ចំនួន ២១% ពី ៧០០ ពាន់លានយ៉េន…

ចិនរឹតបន្តឹងការនាំចូលស្ករសិប្បនិមិត្តពីថៃ ធ្វើឲ្យឧស្សាហកម្មថៃរាប់ពាន់លានបាតប្រឈមការខាតបង់ធ្ងន់ធ្ងរ!

(បាងកក)៖ ទីផ្សារស្ករសិប្បនិមិត្តរបស់ថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីប្រទេសចិនបានពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយការត្រួតពិនិត្យសុវត្ថិភាពចំណីអាហាររបស់ចិនបានរកឃើញថា រោងចក្រទាំង១០របស់ថៃដែលត្រូវបានត្រួតពិនិត្យ គឺពុំមានរោងចក្រណាមួយបំពេញតាមស្តង់ដារដែលកំណត់ដោយចិនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ បម្រាមថ្មីនេះ ដែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងបង្កការខូចខាតសេដ្ឋកិច្ចរាប់ពាន់លានបាត ហើយអាចធ្វើឲ្យរោងចក្រជាច្រើនដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ជួបវិបត្តិដល់ថ្នាក់បិទទ្វារទៀតផង។…

រោងចក្រថាមពលនៅកូរ៉េខាងត្បូងរលំសង្កត់កម្មករ! ម្នាក់ស្លាប់ ៦នាក់ជាប់គាំងទាំងភ័យស្លន់ស្លោ

កូរ៉េខាងត្បូង៖ ហេតុការណ៍រន្ធត់មួយបានកើតឡើងនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីអគាររោងចក្រថាមពលមួយកន្លែងបានដួលរលំ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកម្មករចំនួន ៦នាក់ផ្សេងទៀតកំពុងជាប់គាំងនៅក្រោមគំនរបាក់បែក។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ អគាររោងចក្រដែលរងគ្រោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Korea East-West Power ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Ulsan។ ជនរងគ្រោះទាំងអស់ដែលបានស្លាប់ និងកំពុងជាប់គាំង…

ឥណ្ឌាបង្កើនទិន្នផល! តម្លៃអង្ករនៅអាស៊ីបន្តធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុង១០ឆ្នាំចុងក្រោយ

តម្លៃអង្ករនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីកំពុងបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសឥណ្ឌាជាមហាអំណាចផលិតអង្ករបានបង្កើនទិន្នផលប្រមូលផលស្រូវយ៉ាងសម្បូរបែប និងកំពុងផ្គត់ផ្គង់អង្ករយ៉ាងគំហុកទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា។ បច្ចុប្បន្ន ឥណ្ឌាកំពុងក្លាយជាប្រទេសនាំចេញអង្ករដ៏ធំមួយលើពិភពលោក។ ការកើនឡើងទិន្នផលអង្ករយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌាបានជំរុញឱ្យតម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីធ្លាក់ចុះយ៉ាងគំហុក ដោយគិតត្រឹមខែវិច្ឆិកានេះ គឺបានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ លោក Nitin Gupta អនុប្រធានក្រុមហ៊ុនលក់អង្ករ Olam…

វៀតណាមរងការវាយប្រហារធ្ងន់ធ្ងរពីព្យុះកាល់ម៉ាហ្គី៖ បាត់បង់ជីវិតជាង ១៤០នាក់ និងមនុស្សរាប់រយនាក់កំពុងបាត់ខ្លួន!

វៀតណាម៖ ព្យុះទីហ្វុងកាល់ម៉ាហ្គី បាននិងកំពុងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាម ដោយបានបណ្តាលឱ្យពលរដ្ឋយ៉ាងហោចណាស់ ១៤០នាក់បាត់បង់ជីវិត និង ១២៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៧ ខែវិច្ឆិកា។ តួលេខអ្នកស្លាប់និងបាត់ខ្លួនខាងលើ គឺជាការបូកសរុបជនរងគ្រោះក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា។ អាជ្ញាធរវៀតណាមបានព្យាករណ៍ថា តួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារតែអ្នកដែលកំពុងបាត់ខ្លួនមួយចំនួន…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក «សំពត់ហូលខ្មែរ» ជូនសមាជិកសភាអាមេរិក ដើម្បីពង្រឹងចំណងមិត្តភាព និងវប្បធម៌!

វ៉ាស៊ីនតោន ឌីស៊ី ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងពិភាក្សាការងារដ៏សំខាន់ជាមួយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។ ជំនួបនេះធ្វើឡើងក្រោយពីជំនួបពិភាក្សាការងារជាមួយស្ថាប័ន…

សិក្ខាសាលាចិន-អាស៊ាន ផ្តោតលើអភិបាលកិច្ច និងអរិយធម៌អាស៊ី បើកធ្វើនៅណាននីង

ទីក្រុងណាននីង៖ នៅថ្ងៃទី ៣ ខែវិច្ឆិកា សិក្ខាសាលាដ៏សំខាន់មួយស្ដីពី «សាលារដ្ឋបាល និងធនាគារគំនិត ចិន-អាស៊ាន» ត្រូវបានបើកធ្វើឡើងយ៉ាងមហោឡារឹក នៅក្នុងក្រុងណាននីង ភូមិភាគស្វយ័តជនជាតិ Zhuang Guangxi ប្រទេសចិន។ លោក វ៉េ តាវ មេដឹកនាំរដ្ឋាភិបាលខេត្តក្វាងស៊ី បានជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយប្រតិភូចូលរួម ហើយលោក…

ឯកអគ្គរាជទូតកម្ពុជា បណ្ឌិត ជា ច័ន្ទបរិបូណ៌ បង្ហាញពី «ដំណើរជាតិកម្ពុជា ១៥ សម័យកាល» នៅសាកលវិទ្យាល័យ Sofia ជាប្រវត្តិសាស្ត្រ!

ប៊ុលហ្គារី ៖ លោកបណ្ឌិត ជា ច័ន្ទបរិបូណ៌ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានបោះជំហានប្រវត្តិសាស្ត្រ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងបង្អស់ ដែលត្រូវបានសាកលវិទ្យាល័យ Sofia ដែលជាគ្រឹះស្ថានអប់រំដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសប៊ុលហ្គារី អញ្ជើញឱ្យធ្វើបទឧទ្ទេសនាមជាផ្លូវការ។ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Sofia បានផ្ដល់កិត្តិយសអញ្ជើញឯកឧត្តមបណ្ឌិត…

របាយការណ៍ «ពិភពលោកបើកចំហឆ្នាំ២០២៥»៖ ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាកម្លាំងចលករជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច

ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR កាលពីថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៨ បានចេញផ្សាយ «របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥» ដែលបង្ហាញពីនិន្នាការសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ របាយការណ៍នេះបានគូសបញ្ជាក់ថា ជំហាននៃការបើកចំហរទីផ្សារងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានពន្លឿនគួរឱ្យកត់សម្គាល់។ ការវិវឌ្ឍនេះបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation)…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញ Pfizer វិនិយោគ និងពង្រីកវត្តមានឱសថនៅកម្ពុជា

(វ៉ាស៊ីងតោន ឌីស៊ី)៖ នាឱកាសបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមានថ្នាក់ដឹកនាំមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…