Snoop Dogg ទទូចឲ្យក្លិប Celtic នាំយកគ្រូបង្វឹក Ange Postecoglou ត្រឡប់មកវិញ!
តារារ៉េបដ៏ល្បីល្បាញរបស់អាមេរិក Snoop Dogg បានចូលរួមជាមួយសំណូមពររបស់អ្នកគាំទ្រជាច្រើន ដែលចង់ឃើញអតីតគ្រូបង្វឹកជនជាតិអូស្ត្រាលី លោក Ange Postecoglou ត្រឡប់មកដឹកនាំក្លិបយក្ស Celtic វិញ បន្ទាប់ពីលោក Brendan Rodgers បានចាកចេញពីតំណែង។ ការចាកចេញរបស់លោក Rodgers បានកើតឡើងចំពេលដែលក្លិប Celtic កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងជុំវិញលទ្ធផលមិនល្អ…
