លោក ទៀ សីហា អរគុណអាមេរិក-ម៉ាឡេស៊ី សម្របសម្រួល «កិច្ចព្រមព្រៀងសន្តិភាព» កម្ពុជា-ថៃ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល «កិច្ចព្រមព្រៀងសន្តិភាព» រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ការថ្លែងអំណរគុណនេះធ្វើឡើងនាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះត្រូវបានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។…
