សន្តិសុខសង្គម

នគរបាលភ្នំពេញចាប់ខ្លួនជនសង្ស័យ ២នាក់ រថយន្តមានឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS និង Fake BTS

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ២នាក់ និងរថយន្ត ១គ្រឿង ដែលមានបំពាក់ឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS និងឧបករណ៍ Fake BTS កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលជំនាញដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៊ុន…

លោក ជួន ណារិន្ទ ហៅនាយប៉ុស្តិ៍ជ្រោយចង្វារមកបំភ្លឺ ករណីដេញអ្នករត់កង់បីចេញ មិនជួយជនជាតិចិនដេកលក់លើម៉ូតូ

ភ្នំពេញ៖ លោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារមកសួរនាំបំភ្លឺជាបន្ទាន់ ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមចោទថា ដេញប្រជាពលរដ្ឋចេញពីប៉ុស្តិ៍ មិនជួយទទួលដោះស្រាយករណីជនជាតិចិន១នាក់ដេកលក់លើម៉ូតូកង់បីមិនក្រោក។ តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០២៥ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ការិយាល័យបុគ្គលិក…

ជនជាតិចិនដកកាំភ្លើងបាញ់សន្តិសុខ តែបាបកម្មរាលកៃត្រូវរបួសខ្លួនឯងនៅកាស៊ីណូស្វាយរៀង

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅមុខកាស៊ីណូវីននើសទៀន ក្នុងខេត្តស្វាយរៀង នៅពេលជនជាតិចិនម្នាក់បានដកកាំភ្លើងខ្លីម៉ាក Glock22 ពណ៌ខ្មៅ បម្រុងបាញ់ទៅលើសន្តិសុខកាស៊ីណូ ប៉ុន្តែបាបកម្មរាលកៃត្រូវចង្កេះខ្លួនឯងបណ្ដាលឱ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦:៣០នាទីយប់ថ្ងៃទី៤ ខែធ្នូ នៅមុខកាស៊ីណូវីននើសទៀន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ តាមព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មុនពេលផ្ទុះអាវុធ ជនជាតិចិននោះបានចុះពីរថយន្តគោលបំណងដើរចូលក្នុងកាស៊ីណូ ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឱ្យចូលឡើយ ព្រោះតែចតរថយន្តមិនត្រូវចំណត។ ពេលនោះហើយ…

អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូលបានចាប់ផ្ដើមធ្វើការជួសជុលផ្លូវបេតុងដែលកើតជាជង្ហុកសំបុកមាន់ ដោយសារតែផលប៉ះពាល់ពីទឹកជំនន់ ដើម្បីធានាភាពសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ទ្រី ណារ៉េត អភិបាលរង បានដឹកនាំក្រុមមន្ត្រីពីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន…

នគរបាលព្រហ្មទណ្ឌបង្ក្រាបក្រុមចាប់បង្ខាំងមនុស្ស៨នាក់ រំដោះជនរងគ្រោះ៦នាក់នៅស្វាយរៀង

កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលខេត្តស្វាយរៀង បានបង្ក្រាបក្រុមចាប់បង្ខាំង និងធ្វើទារុណកម្មមនុស្សខុសច្បាប់ចំនួន៨នាក់ និងរំដោះជនរងគ្រោះបាន៦នាក់។ តាមរបាយការណ៍ ក្រុមជនសង្ស័យមានជនជាតិចិន២នាក់ និងជនជាតិមីយ៉ាន់ម៉ា៦នាក់ ខណៈជនរងគ្រោះទាំង៦នាក់ជាជនជាតិចិន។ ការស្រាវជ្រាវបានកំណត់ទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។ ហេតុការណ៍ចាប់ផ្ដើមពីថ្ងៃទី៤ ធ្នូ ២០២៥ ម៉ោង០០:៥៥ នៅផ្លូវជាតិលេខ១ សង្កាត់បាវិត ក្រុងបាវិត។ ជនសង្ស័យចិនបានចាប់បុរសចិនម្នាក់ដាក់ចូលរថយន្ត RANGE…

បុរសខឹងប្រពន្ធបង្ហោះសារជេរប្រមាថស្ត្រីតាកែវ ត្រូវបានឃាត់ខ្លួនផ្ទេរទៅតុលាការ

កម្លាំងនគរបាលខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ “ស្រី ឡូត” ដើម្បីបង្ហោះសារជេរប្រមាថស្ត្រីនៅខេត្តតាកែវ។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថាជា មាន សង្ហារ អាយុ២០ឆ្នាំ ជាកម្មកររោងចក្រផលិតកាបូបនៅចោមចៅ ភ្នំពេញ។ តាមការសារភាព គេបានបង្ហោះសារជេរប្រមាថស្ត្រីដោយសារខឹងប្រពន្ធដែលបានបំបែកបំបាក់សង្សាររបស់ខ្លួនដែលរស់នៅខេត្តតាកែវ។ ក្រោយពីសួរសារភាព ជនសង្ស័យត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី។ សារដែលត្រូវបានបង្ហោះនៅលើហ្វេសប៊ុកបានប្រើពាក្យសម្ដីមិនសមរម្យដែលប៉ះពាល់ដល់កិត្តិយស និងតម្លៃស្ត្រី។ ប្រជាពលរដ្ឋជាច្រើននៅខេត្តតាកែវបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងទៅលើសារបង្ហោះនេះ…

អភិបាលឬស្សីកែវទិញផ្លែឈើពីអ្នកលក់ផ្លូវ ដើម្បីបញ្ឈប់ការរំលោភចិញ្ចើមផ្លូវ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានធ្វើសកម្មភាពច្បាស់លាស់ក្នុងការបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ដោយបានទិញផ្លែឈើទាំងអស់ពីអ្នកលក់ដែលរំលោភច្បាប់នៅតំបន់ផ្សារច្រាំងចំរេះ។ សកម្មភាពនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២ ធ្នូ ២០២៥ នៅពេលលោកអភិបាលដឹកនាំកម្លាំងចុះត្រួតពិនិត្យសណ្តាប់ធ្នាប់នៅតំបន់ផ្សារច្រាំងចំរេះ និងផ្សារក្រមួនគីឡូម៉ែត្រលេខ៩។ ការទិញផ្លែឈើដោយផ្ទាល់ពីអ្នកលក់គឺជាវិធីសាស្រ្តដើម្បីបញ្ឈប់ការជួញដូរលើផ្លូវសាធារណៈដែលបង្កការកកស្ទះចរាចរណ៍។ ក្រោយពីសកម្មភាពនេះ អាជ្ញាធរខណ្ឌបានអំពាវនាវឲ្យប្រជាពលរដ្ឋសហការយ៉ាងជិតស្និទ្ធក្នុងការរក្សាសណ្តាប់ធ្នាប់ និងរៀបចំបរិស្ថានឲ្យប្រសើរឡើង។ ការងាររៀបចំសណ្តាប់ធ្នាប់ត្រូវបានអនុវត្តគ្រប់សង្កាត់ ដើម្បីបង្កើតបរិស្ថានល្អ សុវត្ថិភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋទូទៅ។…

ជនជាតិថៃចាក់សម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត ម្នាក់ស្លាប់ម្នាក់របួស

ហេតុការណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីសានស៊ាន្តហូរ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជនជាតិថៃពីរនាក់បានចាក់សម្លាប់សន្តិសុខខ្មែរម្នាក់ និងធ្វើឲ្យម្នាក់ទៀតរងរបួស។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត បើតាមសន្តិសុខម្នាក់ដែលរងរបួសបានឱ្យដឹងថា នៅក្នុងផ្ទះកើតហេតុមានជនជាតិថៃប្រុសស្រីសរុបចំនួន៩នាក់ ហើយនៅក្នុងពេលកើតហេតុ មានជនជាតិថៃពីរនាក់បានមកវាយ និងចាក់បណ្ដាលឲ្យសន្តិសុខគ្នាគាត់ម្នាក់ស្លាប់ក្នុងប្លុកឈាមនៅក្នុងផ្ទះកើតហេតុ។ ដោយឡែកបើតាមប្រជាពលរដ្ឋដែលរស់នៅសងខាងកន្លែងកើតហេតុបានឲ្យដឹងថា…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៥នាក់ ក្រោយបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៊ាំងខុសបច្ចេកទេស

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការឆ្មក់បង្រ្កាបក្មេងទំនើងចំនួន៥នាក់ ក្រោយពីបានបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៊ាំងម៉ូតូខុសបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ។ តាមបទបញ្ជារបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលទាមទារឲ្យមានការអនុវត្តវិធានការតឹងរឹងបំផុតទៅលើក្មេងទំនើង កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួននិងអប់រំណែនាំយុវជនទាំងនេះ។ ករណីទី១ កើតឡើងនៅថ្ងៃទី០១ធ្នូ នៅខណ្ឌជ្រោយចង្វារ ដែលកម្លាំងអាវុធហត្ថបានឃាត់ម៉ូតូ៤គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស។ ម៉ូតូទាំងនេះត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ន រង់ចាំឲ្យម្ចាស់មកដោះបំពង់ស៊ីម៊ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៊ាំងធម្មតាវិញ។ ករណីទី២ កើតឡើងនៅថ្ងៃទី០២ធ្នូ នៅខណ្ឌសែនសុខ…

អភិបាលខេត្តកណ្ដាលចុះពិនិត្យទឹកលិចក្នុងស្រុកកៀនស្វាយ ណែនាំដោះស្រាយបញ្ហាប្រជាពលរដ្ឋឲ្យទាន់ពេល

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានដឹកនាំការចុះពិនិត្យស្ថានភាពទឹកលិចដោយសារទឹកភ្លៀងនៅក្នុងស្រុកកៀនស្វាយ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទឹកលិចដែលប៉ះពាល់ដល់ផ្លូវ សាលារៀន និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្នុងឃុំឈើទាល។ ក្នុងដំណើរការពិនិត្យនេះ លោកអភិបាលខេត្តបានឃើញថា ដីផ្នែកខាងក្រោយសាលាបឋមសិក្សា និងអនុវិទ្យាល័យឫស្សីស្រុក បានរងការលិចទឹកទំហំជាង ២ពាន់ម៉ែត្រការ៉េ។ លោកបានស្នើដល់អាជ្ញាធរស្រុកឲ្យយកដីមកចាក់បំពេញ និងប្រើគ្រឿងចក្រឈូសឆាយឲ្យស្អាត ព្រមទាំងកាយរំដោះទឹកចេញពីបរិវេណសាលាឲ្យបានឆាប់រហ័ស។…