សន្តិសុខសង្គម

បង្ក្រាបបារីអេឡិចត្រូនិក FISCO ជិត ៣ពាន់ប្រអប់ នៅខណ្ឌសែនសុខ ឃាត់ជនជាតិចិនម្នាក់

អាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង នៅក្នុងខណ្ឌសែនសុខ ក្រោយការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ដកហូតបានវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១២:៣៥ នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ…

លុប​បំណុល​ជាង​១០​ឆ្នាំ! នគរបាល​អង្គរបូរី​ឆាប​ចាប់​ជនឃាតកម្ម​និង​ចោរលួច​ដល់​ផ្ទះ

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ខេត្តតាកែវ បានចុះប្រតិបត្តិការរឹបអូសដីកាចាប់ខ្លួនជនជាប់ចោទចំនួន ២ នាក់ ពីបទឃាតកម្ម និងអំពើលួច កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក។

រុះរើទីតាំងឆបោកអនឡាញនៅព្រីសន៍ផ្លាហ្សា ឃាត់ជនបរទេសជាង ១០០ នាក់

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខុនដូរ អគារ A និង អគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា មហាវិថីព្រះនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌចំការមន…

ប្រតិបត្តិការរដ្ឋបាលភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

កាលពីរសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារចម្រុះ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦១…

ឃាត់ខ្លួនជនបរទេសជាង១០០នាក់ នៅតំបន់សកលផ្លាហ្សា ក្រុងបាវិត ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ

ក្រុងបាវិត៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅតំបន់សកលផ្លាហ្សា ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី…

ស្នេហាប្រែក្លាយជាឃាតកម្ម! ស្រីស្រឡាញ់ស្រីយកកាំបិតអារកគូស្នេហ៍ស្លាប់ រួចរត់គេចខ្លួនជាង៧ម៉ោងទើបត្រូវចាប់ខ្លួននៅព្រះសីហនុ

ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាស្ត្រីដូចគ្នាអារកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១:៣០នាទីយប់ នៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ​៦​ សង្កាត់លេខ​៤​ ក្រុងព្រះសីហនុ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេង អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កំលាំងជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត…

ប្រតិបត្តិការឆ្មក់ចុះទៀត! ឃាត់ជនបរទេសជិត ២០នាក់ សង្ស័យរកស៊ី Online Scam ក្នុងភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត»

កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការឆ្មក់ចុះត្រួតពិនិត្យភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត» កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២២នាក់ សង្ស័យពាក់ព័ន្ធបទល្មើស Online Scam។ ប្រតិបត្តិការនេះធ្វើឡើងនៅផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន…

រន្ធត់! ប្ដីប្រពន្ធជំរិតទារប្រាក់សម្លាប់ក្មួយស្រីអាយុ៥ឆ្នាំ ត្រូវតុលាការបញ្ជូនចូលពន្ធនាគារ

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់បណ្ដាលឲ្យក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំបាត់ជីវិតយ៉ាងរន្ធត់។ តាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ជនត្រូវចោទជាប្ដីមានឈ្មោះ គឹម វណ្ណា អាយុ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៥៤ និងមាត្រា ២០២…

កងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងស្រាវជ្រាវមន្ត្រីប្រើពាក្យសម្ដីមិនសមរម្យលើបណ្ដាញសង្គម ត្រៀមចាត់វិធានការតាមវិន័យ

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងស្រាវជ្រាវលើមន្ត្រីម្នាក់ ដើម្បីចាត់វិធានការអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គម អមជាមួយសកម្មភាពបង្អួតសំឡេងកែច្នៃបំពង់ស៊ីម៉ាំងរថយន្ត។ តាមការប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីការចែកចាយនៅលើបណ្ដាញសង្គម ជំហានដំបូង កងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវរកឃើញថា បុគ្គលរូបនេះពិតជាមានឈ្មោះក្នុងបញ្ជីក្របខណ្ឌ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព។ បច្ចុប្បន្ននេះ កំពុងបន្តស្រាវជ្រាវដើម្បីចាត់វិធានការតាមនីតិវិធី។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយឃ្លីបវីដេអូនៅលើបណ្ដាញសង្គម…

ប្រតិបត្តិការបង្ក្រាបឃ្លាំងស្តុកទំនិញខុសច្បាប់នៅស្ទឹងត្រែង ឃាត់ខ្លួន៤នាក់សង្ស័យជាប់ពាក់ព័ន្ធ Online Scams

កម្លាំងអន្តរាគមន៍ពិសេសគយពីរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងស្តុកទំនិញមួយកន្លែងនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនមួយក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ សមត្ថកិច្ចរកឃើញទំនិញល្មើសច្បាប់គយជាច្រើនប្រភេទ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ iPad ប្រើរួច ស្រាក្រហម ស្រាវីស្គី និងបារីជាច្រើន ដែលមិនបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់។ ទំនិញទាំងនោះត្រូវបានសង្ស័យថាជាសម្ភារបម្រើឲ្យសកម្មភាព Scams Online។…