ខេត្តតាកែវដាក់ឱ្យដំណើរការកម្លាំងអន្តរាគមន៍ពិសេសប្រចាំស្រុក-ក្រុង ពង្រឹងសន្តិសុខគ្រប់ទីកន្លែង
ដោយអនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានណែនាំឱ្យអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ បង្កើតកងកម្លាំងអន្តរាគមន៍ពិសេសប្រចាំមូលដ្ឋាន ដើម្បីត្រៀមចុះល្បាត និងអន្តរាគមន៍តាមគោលដៅសំខាន់ៗ និងតំបន់ងាយរងគ្រោះក្នុងភូមិសាស្ត្រខេត្តតាកែវ។ ការណែនាំឱ្យរៀបចំកម្លាំងអន្តរាគមន៍ពិសេសនេះ គឺសំដៅបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស លួច ឆក់…
