ខេត្តកំពង់ស្ពឺប្រកាសរឹតបន្តឹងវិធានការច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ខេត្តកំពង់ស្ពឺប្រកាសរឹតបន្តឹងវិធានការច្បាប់លើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញបទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត រឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេស។

រថយន្តកែច្នៃ

ដោយអនុវត្តតាមបទបញ្ជាការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានណែនាំដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ចំពោះមធ្យោបាយយានគ្រប់ប្រភេទដែលកែច្នៃលក្ខណៈបច្ចេកទេសខុសពីឯកសារផ្លូវការ។

ការត្រួតពិនិត្យយានយន្ត

ក្នុងករណីឃាត់ពិនិត្យឃើញថា មធ្យោបាយមួយចំនួនខុសពីឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវឃាត់ទុកដើម្បីធ្វើការត្រួតពិនិត្យ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ការត្រួតពិនិត្យនេះផ្តោតលើឯកសារផ្លូវការចេញដោយក្រសួងសាធារណការ បណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។

នគរបាលចរាចរណ៍

ជាមួយគ្នានេះផងដែរ សមត្ថកិច្ចជំនាញក៏បានស្នើដល់ម្ចាស់យានគ្រប់ប្រភេទ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ក្នុងការប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ដើម្បីបម្រើដល់អាជីវកម្ម និងបទដ្ឋានយានដើម្បីបញ្ជៀសនូវការរងទណ្ឌកម្មផាកពិន័យ និងការខកខានពេលវេលាក្នុងការរកស៊ីប្រចាំថ្ងៃ។

យានយន្តកែច្នៃ

administrator

Related Articles