បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន ៩នាក់ និងដកហូតសម្ភារៈយ៉ាងច្រើននៅសង្កាត់វាលស្បូវ

បង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន ៩នាក់ និងដកហូតសម្ភារៈយ៉ាងច្រើននៅសង្កាត់វាលស្បូវ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam» ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ និងដកហូតសម្ភារៈមួយចំនួនធំ។

រូបភាពទីតាំងបង្ក្រាប

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចម្រុះ រួមទាំងលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសហការ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ ២២៧ ដែលបានយកទីតាំងនេះប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រូបភាពសម្ភារៈដកហូត

អាជ្ញាធរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ រកឃើញមនុស្សចំនួន ៩នាក់ ក្នុងនោះជនជាតិចិន ៨នាក់ និងជនជាតិវ៉ានូអាទូ ១នាក់។ សម្ភារៈដកហូតរួមមាន៖ ទូរស័ព្ទដៃ ៤១គ្រឿង, ឡេបថប ៧គ្រឿង, កាំភ្លើង ១ដើម និងគ្រាប់កាំភ្លើង ៤៩គ្រាប់។

រូបភាពវត្ថុតាង

administrator

Related Articles