ភ្លើងឆេះឃ្លាំងស្តុកស្នោយ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបស្មើដីក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងចុះប្រតិបត្តិការ

ភ្លើងឆេះឃ្លាំងស្តុកស្នោយ៉ាងសន្ធោសន្ធៅ បាក់ស្រុតរាបស្មើដីក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងចុះប្រតិបត្តិការ

ភ្លើងបានឆាបឆេះឃ្លាំងស្តុកស្នោមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរចនាសម្ព័ន្ធឃ្លាំងបាក់ស្រុតរាបស្មើដី ក្នុងរយៈពេលជាង២ម៉ោងប៉ុណ្ណោះ នៅក្បែរវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្លើងឆេះឃ្លាំងស្នោ

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ។

ឃ្លាំងស្នោឆេះ

ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញមានភ្លើងឆេះចេញពីឃ្លាំងស្តុកស្នោ ក៏នាំគ្នាជិះម៉ូតូទៅកាន់ទីតាំង និងព្យាយាមយកទុយោទឹកបាញ់ពន្លត់ តែដោយសារចំហាយក្តៅខ្លាំងពេក ទើបពួកគាត់ប្រញាប់ទាក់ទងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។

ប្រតិបត្តិការពន្លត់ភ្លើង

បន្ទាប់ពីទទួលបានដំណឹង រថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំង។

អគ្គិភ័យនេះបានលេបត្របាក់ឃ្លាំងស្តុកស្នោមួយកន្លែងទាំងស្រុង តែសំណាងល្អមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃ ឬបង្កឲ្យមនុស្សណាម្នាក់របួសឡើយ។

ផលវិបាកក្រោយភ្លើងឆេះ

ស្ថានភាពឃ្លាំង

កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅមកកាន់ទីតាំងកើតហេតុ ជួយសង្គ្រោះរហូតទាល់តែភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុនៃការឆេះនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕

administrator

Related Articles