ឃាត់ខ្លួន១៧នាក់ ក្នុងការវាយឆ្មក់ទីតាំងកាស៊ីណូបង្កប់ល្បែងអនឡាញនៅសំពៅលូន

ឃាត់ខ្លួន១៧នាក់ ក្នុងការវាយឆ្មក់ទីតាំងកាស៊ីណូបង្កប់ល្បែងអនឡាញនៅសំពៅលូន

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ដឹកនាំដោយលោក ធូ ភា អភិបាលរងខេត្ត និងកម្លាំងចម្រុះប្រមាណ ២៥នាក់ បានចុះឆ្មក់ត្រួតពិនិត្យទីតាំងកាស៊ីណូ «វ៉ាណាធាន» ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយ។

រូបភាពទីតាំងបង្ក្រាប

ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយរហូតដល់សមត្ថកិច្ចសម្រុកចូលត្រួតពិនិត្យ និងរកឃើញវត្ថុតាងជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញការលួចបង្កប់លេងល្បែងអនឡាញខុសច្បាប់ចំនួន ០២ បន្ទប់ ព្រមទាំងឃាត់ខ្លួនមនុស្សសរុប ១៧នាក់។

រូបភាពសមត្ថកិច្ចកំពុងធ្វើការ

ក្នុងចំណោមអ្នកឃាត់ខ្លួននោះ មានជនបរទេស ០៣នាក់ (កូរ៉េ ២នាក់ និងចិន ១នាក់) និងជនជាតិខ្មែរ ១៤នាក់ រួមទាំងម្ចាស់ទីតាំងគ្រប់គ្រងឈ្មោះ ឈាង រស្មី។ បច្ចុប្បន្ននេះ គេមិនទាន់ដឹងថា តើកាស៊ីណូនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬយ៉ាងណានោះទេ។

រូបភាពវត្ថុតាង

មនុស្សទាំង ១៧នាក់ ព្រមទាំងវត្ថុតាង (កុំព្យូទ័រ, តុបៀរ, និងសម្ភារៈល្បែង) ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ សោ និយមរ័ត្ន

administrator

Related Articles