កណ្តាល៖ ក្មេងទំនើងចំនួន៥នាក់ ក្នុងចំណោម៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ជនសង្ស័យទាំង៥នាក់ រួមមាន៖ សុផាត ផាន់ណា (អាយុ១៣ឆ្នាំ), រដ្ឋ សុខហេង (អាយុ១៦ឆ្នាំ), បូ សម្បត្តិ (អាយុ១៥ឆ្នាំ), ហ៊ន់ គីមហ៊ួន (អាយុ១៥ឆ្នាំ) និង បញ្ញា ងួនហ៊ង ហៅស្វិត (អាយុ១៥ឆ្នាំ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ដោយសារតែការខឹងសម្បារដែលជនរងគ្រោះបានជេរពួកគេតាមរយៈបណ្តាញសង្គម TikTok កាលពីប៉ុន្មានថ្ងៃមុន។

បច្ចុប្បន្ននេះ ក្រុមក្មេងទំនើងទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ដើម្បីបន្តនីតិវិធីច្បាប់។

