ប្រតិបត្តិការឆ្មក់ចុះទៀត! ឃាត់ជនបរទេសជិត ២០នាក់ សង្ស័យរកស៊ី Online Scam ក្នុងភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត»

ប្រតិបត្តិការឆ្មក់ចុះទៀត! ឃាត់ជនបរទេសជិត ២០នាក់ សង្ស័យរកស៊ី Online Scam ក្នុងភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត»

កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការឆ្មក់ចុះត្រួតពិនិត្យភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត» កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនបរទេសចំនួន ២២នាក់ សង្ស័យពាក់ព័ន្ធបទល្មើស Online Scam។

រូបភាពប្រតិបត្តិការ

ប្រតិបត្តិការនេះធ្វើឡើងនៅផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង។

រូបភាពជនសង្ស័យ

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសសរុប ៣៩នាក់ (ស្រី ០៤នាក់)។ ក្នុងនោះ ជនបរទេសដែលមានលិខិតឆ្លងដែនចំនួន ១៧នាក់ (ស្រី០១នាក់) ត្រូវបានអប់រំ និងអនុញ្ញាតឱ្យចាកចេញ។

រូបភាពវត្ថុតាង

ចំណែកជនបរទេសគ្មានលិខិតឆ្លងដែនចំនួន ២២នាក់ (ស្រី០៣នាក់) មាន ០៣សញ្ជាតិ រួមមាន៖ ជនជាតិចិន ២០នាក់ (ស្រី០២នាក់), មីយ៉ាន់ម៉ា ០១នាក់ (ស្រី) និងម៉ាឡេស៊ី ០១នាក់ (ប្រុស) ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

រូបភាពកម្លាំងសមត្ថកិច្ច

អត្ថបទ៖ រដ្ឋា

administrator

Related Articles