ដាញ់ ម៉ូនីកា បកស្រាយ៖ រូបថតពីមុន និងបច្ចុប្បន្ន ខុសគ្នា មិនមែនកែសម្ផស្សទេ! បញ្ជាក់មិនធ្លាប់វះកាត់សូម្បីតែម្តង
អតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា បានចេញមុខអះអាងថា រហូតមកទល់នាពេលនេះ នាងមិនធ្លាប់ទទួលការវះកាត់កែសម្ផស្សសូម្បីតែម្តង បើទោះបីជាពេលកន្លងមក នាងក៏ធ្លាប់មានបំណងចង់ធ្វើការវះកាត់កែសម្ផស្សនោះក៏ដោយ ។ ការលើកឡើងខាងលើពីអតីតតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីមានទស្សនិកជនជាច្រើនកំពុងតែផ្ទុះការវែកញែកពីការប្រៀបធៀបទៅលើរូបថតរបស់នាងពីមុន និងរូបបច្ចុប្បន្នដែលមើលទៅទម្រង់មុខគឺខុសប្លែកគ្នាខ្លាំង ដែលនោះនាំឲ្យមានការសន្និដ្ឋានពីការកែសម្ផស្សរបស់នាង ។ ជាមួយនឹងរូបភាពអំឡុងពេលដែលនាងដើរតួក្នុងរឿងទុំទាវ អមជាមួយនឹងរូបភាពនាពេលបច្ចុប្បន្នដែលបង្ហោះលើបណ្តាញសង្គម ដាញ់ ម៉ូនីកា បានភ្ជាប់ជាមួយនឹងសំណេរថា រូបនេះ…
