ព្រះកាយ ច័ន្ទ ថ្លែងអំណរគុណដល់ស្ត្រីទូទាំងពិភពលោក ក្នុងទិវាសិទ្ធិនារី៨មីនា
រាជធានីភ្នំពេញ៖ តារាសម្តែងព្រះកាយ ច័ន្ទ បានចេញវីដេអូអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ដោយនៅក្នុងនោះនាងបានថ្លែងអំណរគុណដល់ស្ត្រីទូទាំងពិភពលោក និងចាត់ទុកថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ការទទួលស្គាល់តម្លៃស្ត្រី។ នាងបានអរគុណដល់អ្នកម្តាយទូទាំងពិភពលោកដែលបានប្រឹងប្រែងលះបង់គ្រប់យ៉ាងសម្រាប់កូនៗ។ នាងបន្តថា សេចក្តីស្រឡាញ់របស់អ្នកម្តាយគឺធំធេង និងគ្មានព្រំដែន ហើយកម្លាំងទឹកចិត្តរបស់អ្នកម្តាយគឺធំមិនអាចវាស់វែងបាន។ អ្នកម្តាយគឺជាស្ត្រីដែលរឹងមាំបំផុត ដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត គ្រប់យ៉ាងគឺដើម្បីសេចក្តីសុខរបស់កូនៗ។ នាងក៏បានអរគុណទៅកាន់ភរិយាគ្រប់រូបដែលបានលះបង់ និងជួយជ្រោមជ្រែងគ្រួសារ ធ្វើអោយផ្ទះក្លាយទៅជាទីកន្លែងដែលមានក្តីសុខ សុភមង្គល និងកក់ក្តៅ។…
