កម្សាន្ត

លោកជំទាវ សេង ពុទ្ធិឆាត ផ្តល់ជំនួយយ៉ាងធំធេងដល់កងទ័ព មន្ទីរពេទ្យ និងជនភៀសសឹកនៅព្រះវិហារ

ភ្នំពេញ៖ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ សេង ពុទ្ធិឆាត អគ្គនាយិការងជាន់ខ្ពស់ តំណាងឱ្យអ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានធ្វើដំណើរទៅខេត្តព្រះវិហារ ដើម្បីជួបសួរសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹកចេញពីតំបន់មានជម្លោះ។ ក្នុងឱកាសនេះ លោកជំទាវបាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ រួមមាន៖ អង្គរ…

អ្នកឧកញ៉ាពុង ឃាវសែ ឧបត្ថម្ភ ៣ លានដុល្លារ ជួយកងទ័ពជួរមុខ និងជនភៀសសឹកតាមរយៈសម្តេចតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ – លោកអ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន កា​ណា​ឌី​យ៉ា គ្រុប បាន​ចូលរួម​ឧបត្ថម្ភ​ថវិការ​ចំនួន ៣ លាន​ដុល្លារ តាម​រយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា…

ធនាគារជាតិកម្ពុជាប្រគល់អំណោយដល់ប្រជាពលរដ្ឋភៀសសឹកនៅស្រីស្នំ សៀមរាប

សៀមរាប – ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំណោយជាច្រើនត្រូវបានប្រគល់ជូនគ្រួសារយោធិន និងប្រជាជនភៀសសឹកដែលរត់គេចពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅវត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ការប្រគល់អំណោយនេះបានធ្វើឡើងក្រោមព្រះវត្តមានសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាលោម រួមជាមួយមហាឧបាសិកា ខៀវ ស៊ីណា ជា…

មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព៖ តន្ត្រីជួយមនុស្សធម៌ដល់ជនរងគ្រោះព្រំដែន

ភ្នំពេញ៖ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ និងណាហ្កាវើលដ៍ បានប្រកាសគំរោងសហការដ៏ពិសេសមួយ ដោយយកល្ខោនអូប៉េរ៉ាលំដាប់ថ្នាក់ពិភពលោក មកបម្រើគោលបំណងមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមសេចក្ដីប្រកាសព័ត៌មានថ្មីៗនេះ ការសំដែងវណ្ណកម្មរឿង “Don Giovanni” របស់ Mozart ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ និង១៤ ខែធ្នូ ឆ្នាំ២០២៥ នឹងជា “មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព” ដែលរាល់ការលក់សំបុត្រនីមួយៗនឹងត្រូវដក១០ភាគរយសម្រាប់បរិច្ចាគជួយដល់សហគមន៍ជនភៀសសឹកតាមបណ្តោយព្រំដែន។…

ក្រសួងការងារ និងសាធារណការចាប់ផ្តើមត្រួតពិនិត្យរថយន្តដឹកកម្មករ ដើម្បីសុវត្ថិភាពជាតិ

ខេត្តស្វាយរៀង – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមកម្មវិធីត្រួតពិនិត្យបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដើម្បីលើកកម្ពស់សុវត្ថិភាពដល់កម្មករជាង៧០០នាក់។ ក្នុងពិធីដែលប្រារព្ធនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម…

ខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មថ្កោលទោសការឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា

ហ្វាសង់ កូរ៉េខាងត្បូង – ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ហ្វាសង់ ប្រទេសកូរ៉េខាងត្បូង បានរៀបចំពិធីជួបជុំសម្ដែងមតិយ៉ាងធំធេង ដើម្បីថ្កោលទោសយោធាថៃដែលបានឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី។ ការជួបជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីយោធាថៃបានចាប់ផ្ដើមធ្វើការឈ្លានពានលើទឹកដីកម្ពុជាចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កងកម្លាំងថៃបានប្រើប្រាស់អាវុធធុនតូចនិងធុនធំដោយគ្មានការរើសគោលដៅ បណ្ដាលឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនត្រូវបានបំផ្លាញ ហើយប្រជាជនត្រូវភៀសខ្លួនយ៉ាងអាសន្ន។ ពិធីជួបជុំនេះមានគោលបំណងចម្បងគឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងថៃ…

ហោះហើរមកដល់ហើយ! Turkish Airlines បើកជើងហោះហើរថ្មីពីអ៊ីស្តង់ប៊ុលទៅភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ធ្នូ ២០២៥ – ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរទៅប្រទេសច្រើនជាងគេបំផុតក្នុងពិភពលោក បានចាប់ផ្តើមបើកដំណើរការជើងហោះហើរថ្មីពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគោលដៅថ្មីនេះ កម្ពុជាបានក្លាយជាប្រទេសទី៧ ដែលទទួលបានសេវាកម្មពីក្រុមហ៊ុនអាកាសចរណ៍ជាតិនៅអាស៊ីអាគ្នេយ៍ ហើយភ្នំពេញក៏បានក្លាយជាទីក្រុងទី១១ នៅក្នុងតំបន់ដែលត្រូវបានភ្ជាប់ទៅក្នុងបណ្តាញសកលរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Turkish Airlines…

យុវជនគណបក្សប្រជាជនកម្ពុជាថ្កោលទោសសកម្មភាពយោធាថៃដែលរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា

រាជធានីភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបានឈ្លានពានសាជាថ្មីមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ តាមរយៈញត្តិថ្កោលទោស យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ផ្នែករាជធានី ខេត្ត បញ្ជាក់ថា ក្រុមយោធាថៃឈ្លានពាន បានបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាដោយប្រើប្រាស់អាវុធធុនតូច និងធំ ដោយកំរោលនិងមិនរើសគោលដៅ យ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស…

ដំណើរកម្សាន្ត Ford Adventure លើកទី១៩ ឆ្ពោះទៅមណ្ឌលគិរី ជាមួយរថយន្ត ១២០ គ្រឿង និងអ្នកចូលរួម ៦០០ នាក់

ភ្នំពេញ, ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ – ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកនាំចូលរថយន្ត Ford តែមួយគត់នៅកម្ពុជា បានប្រកាសពីកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ២០២៥ លើកទី១៩ ដែលនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរី។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅចំនួន ២ លើក…

ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ ចុះ MOU ប្រយុទ្ធប្រឆាំងការបោកប្រាស់តាមឌីជីថល

រាជធានីភ្នំពេញ៖ ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិសែនសុខ។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ/គណនីទូទាត់។ គោលបំណងចម្បងគឺដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់។ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ…