តារាសម្តែង មាន សូនីតា ឆ្លើយតបចំពោះអ្នកសើចចំអកលើការលក់ក្រមា៖ “ខ្ញុំកំពុងតស៊ូដើម្បីអត្តសញ្ញាណខ្មែរ”
រាជធានីភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះ មាន សូនីតា បានឆ្លើយតបយ៉ាងច្បាស់ទៅកាន់អ្នកដែលសើចចំអកលើការងារលក់ក្រមារបស់នាង ដោយបញ្ជាក់ថា ការងារនេះមានតម្លៃខ្ពស់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ តារាស្រីដែលមានរហស្សនាម “រាជនីក្រមា” បានបញ្ជាក់ថា មានមនុស្សមួយចំនួនសើចចំអកលើនាងដោយសួរថា “ហេតុអ្វីបានជាលក់ក្រមាដែលមិនមានចំណេញ ខណៈដែលអាចធ្វើការងារផ្សេងៗដែលរកលុយបានស្រួលជាងនេះ?” “សម្រាប់ខ្ញុំ ការងារអ្វីក៏មានតម្លៃ ដរាបណាយើងខិតខំប្រឹងប្រែង ដោយភាពស្មោះត្រង់ និងភាពជឿជាក់លើខ្លួនឯង” នាងបានថាយ៉ាងច្បាស់។ នាងបានបញ្ជាក់បន្ថែមថា…
