កម្សាន្ត

ទស្សនាវដ្តីទេសចរណ៍អង់គ្លេស Wanderlust សន្យាជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក!

រាជធានីភ្នំពេញ៖ ទស្សនាវដ្តីទេសចរណ៍ល្បីល្បាញប្រចាំប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប «Wanderlust Magazine» ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៣ និងមានអ្នកអានឈានមុខគេ បានប្រកាសសន្យាជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។ យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការសន្យានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB)…

សៀមរាបត្រៀមមហាព្រឹត្តិការណ៍បុណ្យអុំទូកឆ្នាំ២០២៥! ភ្ញៀវទេសចរហក់ឡើង កម្មវិធីសប្បាយៗរាប់មិនអស់!

រាជធានី​ភ្នំពេញ ៖ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ កន្លងទៅ ខេត្តសៀមរាបបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ សរុបប្រមាណ ៣៦៨,២៤៦ នាក់ ដែលជាការកើនឡើង ៥.៧៥% បើធៀបនឹងឆ្នាំ២០២៤។ ជាក់ស្ដែង ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ…

នាយ ក្រឹម រស់រានមានជីវិត! សមាគមសិល្បៈចេញមុខបដិសេធព័ត៌មានមរណភាពលោកយ៉ាងដាច់អហង្ការ!

រាជធានី​ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុនណារ៉ាត់ ហៅ នាយ ក្រឹម រួមជាមួយសមាគមសិល្បករខ្មែរ បានចេញមុខព្រមគ្នាធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលបានផ្សព្វផ្សាយពីមរណភាពរបស់លោកកាលពីពេលថ្មីៗនេះ។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកមួយបានបង្ហោះព័ត៌មានជាសាធារណៈថា នាយ ក្រឹម បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង។ ព័ត៌មានមិនពិតនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំគ្នាឆាតសួរទៅកាន់នាយ ក្រឹម ដោយផ្ទាល់ដើម្បីចង់ដឹងការពិត។…

អង្គរវត្តនៅតែខ្លាំង! ទាក់ទាញភ្ញៀវទេសចរ ១៧១ សញ្ជាតិ នាំចំណូល ៣៥.៥៧ លានដុល្លារ ត្រឹម ១០ ខែឆ្នាំ២០២៥

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០២៥ ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រហូត​ដល់​ទៅ​ចំនួន​១៧១​សញ្ជាតិ មាន​ចំនួន​សរុប​ប្រមាណ ៧៦៥.៥១៨​នាក់ ដោយ​រកបាន​ចំណូល​សរុប​ប្រមាណ​៣៥,៥៧​លាន​ដុល្លារ​អាមេរិក។ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងនោះ គេ​សង្កេត​ឃើញ​ថា ភាគច្រើន​មក​ពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង ចិន និង​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាដើម។ ការកើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ទាក់ទាញ​មិន​ចេះ​រីងស្ងួត​នៃ​ប្រាសាទ​អង្គរវត្ត ដែល​ជា​បេះដូង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។…

ព្រះសីហនុអធិកអធម! សម្តេចតេជោ បង្ហាញក្តីរំភើបជាមួយបុណ្យអុំទូកថ្ងៃទី១

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ក្រៃ​លែង​ចំពោះ​បរិយាកាស​អធិកអធម​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១ នៃ​ពិធី​។ ពិធីបុណ្យ​ជាតិ​ដ៏​សំខាន់​នេះ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​កុះករ​។ តាម​បណ្តា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​រៀបចំ​យ៉ាង​ស្រស់​ស្អាត…

ក្រសួងការងារ ប្រចាំការ ២៥ខេត្ត-ក្រុង ពេញពិធីបុណ្យអុំទូក ត្រៀមដោះស្រាយបញ្ហាជូនកម្មករនិយោជិត!

រាជធានីភ្នំពេញ ៖ ដើម្បីធានាបាននូវការដោះស្រាយបញ្ហាជូនបងប្អូនកម្មករ-និយោជិតបានទាន់ពេលវេលា ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងក្រុមអន្តរាគមន៍ និងក្រុម ១២៩៧ បានបន្តប្រចាំការទាំងនៅទីស្ដីការក្រសួង និងមន្ទីរការងារនៅទូទាំង ២៥រាជធានី-ខេត្ត។ ការប្រចាំការនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ…

ប.ស.ស. កម្ពុជា ឆក់បានពានរង្វាន់នវានុវត្តន៍លំដាប់អាស៊ាន សម្រាប់ការទាមទារអត្ថប្រយោជន៍តាម App!

ព្រុយណេ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ដ៏ល្បីល្បាញ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ ដែលប្រព្រឹត្តទៅនៅប្រទេសព្រុយណេ។ ពានរង្វាន់នេះ គឺសម្រាប់ស្នាដៃឆ្នើមរបស់ ប.ស.ស. លើ “ការដាក់ឯកសារទាមទារតាវកាលិកតាមរយៈកម្មវិធីទូរស័ព្ទ (Online…

ក្រសួងការងារ ប្រចាំការ ២៥ខេត្ត-ក្រុង ត្រៀមដោះស្រាយបញ្ហាជូនកម្មករនិយោជិត ក្នុងឱកាសបុណ្យអុំទូក

រាជធានីភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាថ្ងៃឈប់សម្រាកដ៏ធំមួយរបស់ជាតិ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តបំពេញបេសកកម្មប្រចាំការ ដើម្បីធានាបាននូវការដោះស្រាយបញ្ហា និងសម្របសម្រួលរាល់កង្វល់របស់បងប្អូនកម្មករ-និយោជិតឱ្យបានទាន់ពេលវេលា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់កាលពីថ្ងៃទី ៤ ខែវិច្ឆិកា…

ដំណឹងល្អ! ខ្មែរ ប៊ែវើ​រីជីស ប្រកាស​ទិញ​ស្រូវ​ពី​កសិករ ៥ពាន់តោន រៀងរាល់ឆ្នាំ តម្លៃ​សមរម្យ ១០០០រៀល នឹង​ចែកចាយ​នៅ ជីប ម៉ុង ស៊ុបភើម៉ាឃីត

(ភ្នំពេញ)៖ ដើម្បី​ជួយ​សម្រាល​បន្ទុក និង​បានឮ​សម្រែក​លំបាក​របស់​ប្រជា​កសិករ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​មាន​ក្រុមហ៊ុនមេ ជីប ម៉ុង បាន​ប្រកាស​ប្រមូល​ទិញ​ស្រូវ ៥,០០០​តោន ជា​រៀង​រាល់​ឆ្នាំ ក្នុង​តម្លៃ ១០០០​រៀល ពី​កសិករ​គ្រប់​ខេត្ត​ក្រុង ដើម្បី​កសិករ​យើង​បាន​សម្រួល​ជីវភាព និង​បាន​ប្រាក់​ចំណូល​ទូទាត់​ថ្លៃ​ចំណាយ​នានា​។ ចំពោះ​ស្រូវ​ដែល​ទិញ​បាន ក្រុមហ៊ុន​នឹង​យក​មក​ចែកចាយ​លក់​នៅ​តាម​បណ្តា…

✨ស្រាយ​អាថ៌កំបាំង​រូប​ទន្សាយ​លើ​ព្រះច័ន្ទ! ស្វែងយល់​ពី​ប្រវត្តិ​បុណ្យ​សំពះព្រះខែ អកអំបុក!

រាជធានី​ភ្នំពេញ ៖ ខណៈ​ពិធី​បុណ្យសំពះព្រះខែ និង​អកអំបុក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥​កើត ខែកត្តិក ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​យប់​ថ្ងៃ​​ពុធ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ​។ នា​ថ្ងៃនេះ​សារព័ត៌មាន​កោះសន្តិភាព សូម​លើកយក​ប្រវត្តិ​ខ្លះ​ៗ​នៃ​ពិធីបុណ្យ​នេះ​ជូន​ដល់​ប្រិ​យ​មិត្ត​បាន​ជ្រាប​។ ប្រភព​ពិធី​បុណ្យសំពះព្រះខែ អកអំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដក ភាសាបាលី​ចែង​ថា ៖…