ជីវិត និងសង្គម

តម្លៃប្រេងឡើងខ្លាំង! ប្រេងសាំង ៥៤៥០រៀល ម៉ាស៊ូត ៧៥០០រៀល ចាប់ពីថ្ងៃទី១ មេសា

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីការកែសម្រួលតម្លៃប្រេងឥន្ធនៈថ្មី ដោយប្រេងសាំងធម្មតា (Gasoline 92) នឹងត្រូវលក់ក្នុងតម្លៃ ៥៤៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត (Gasoil 10ppm) ឡើងដល់ ៧៥០០រៀលក្នុងមួយលីត្រ។ ការកែសម្រួលតម្លៃនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ រហូតដល់ការជូនដំណឹងបន្ទាប់។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ការកែសម្រួលនេះផ្អែកលើកត្តាជាច្រើនរួមមាន៖ ១. បន្តបញ្ចុះចំនួន…

សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាស្រាវជ្រាវហ្មត់ចត់ រកអ្នកបើកឡានបុកមនុស្សស្លាប់៦នាក់នៅបាត់ដំបង

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវហ្មត់ចត់បំផុត ដើម្បីរកអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់ រួមទាំងទារកក្នុងផ្ទៃមាតា នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ សម្តេចធិបតីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការបញ្ចេញមតិជាច្រើនលើបណ្តាញសង្គម អំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ សម្តេចបានសរសេរថា៖ «ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ…

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំងលួចលាក់ឆបោកតាមប្រព័ន្ធអនឡាញ ឃាត់ខ្លួនជនបរទេសជិត៥០នាក់

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន៤៩នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២១:៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅអគារជួលលេខ៩៩៩ ដែលស្ថិតនៅជាប់ខាងត្បូងសាកលវិទ្យាល័យកម្ពុជា ក្នុងភូមិចុងខ្នល់ខាងកើត។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ តាមព័ត៌មានដោយដឹងថា…

កម្ពុជា-វៀតណាម បន្តពង្រឹងសហប្រតិបត្តិការការពារជាតិ និងសន្តិសុខពាណិជ្ជកម្ម

រាជធានីភ្នំពេញ៖ កម្ពុជា និងវៀតណាម បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខពាណិជ្ជកម្ម និងវិនិយោគ ដើម្បីសំដៅដល់ផលប្រយោជន៍នៃប្រជាជនទាំងពីរ។ ការប្តេជ្ញានេះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនឯកឧត្តម ង្វៀន…

ខេត្តកំពង់ស្ពឺហាមដាច់ខាតលេងជះទឹក បាញ់ទឹក និងដុតផាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីប្រកាសហាមដាច់ខាតមិនឱ្យមានការលេងជះទឹក បាញ់ទឹក ដុតផាវ និងប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ ឆ្នាំ២០២៦។ សេចក្តីប្រកាសចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានហាមឃាត់រាល់សកម្មភាពដូចជា៖ ការដុតផាវ កាំជ្រួច គ្រឿងផ្ទុះគ្រប់ប្រភេទ ការលេងជះទឹក ជះទឹកមានពណ៌ ជះទឹកកង្វក់ គប់ស្បោងទឹក កាំភ្លើងបាញ់ទឹក ស្នប់បូមទឹកបាញ់ និងការវាយដោយរំពាត់។…

ទោះកប់ជ្រៅយ៉ាងណាក៏រត់មិនរួច! CMAC ប្រកាសសមិទ្ធផលកម្ទេចយុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន

រាជធានីភ្នំពេញ៖ ក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសជាសាធារណៈនូវលទ្ធផលនៃកិច្ចប្រតិបត្តិការស្វែងរក និងកម្ទេចគ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់។ ជាក់ស្តែង លោកហេង រតនា បានប្រកាសនាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា៖ “សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមឈ្លានពាន កប់ជ្រៅក្នុងប្រឹថពីនៃព្រះរាជាណាចក្រកម្ពុជា!” លោក ហេង…

គីម ជុងអ៊ុន ពិនិត្យការសាកល្បងម៉ូទ័រមីស៊ីលថ្មី ដើម្បីបង្កើនសមត្ថភាពយោធាទៅកាន់អាមេរិក

ប្រទេសកូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចុះពិនិត្យការសាកល្បងម៉ូទ័រមីស៊ីលប្រើប្រេងឥន្ធនៈរឹងមានកម្លាំងរុញខ្លាំង ដោយលោកបានសម្ដែងការអបអរសាទរថា នេះជាការឈានមុខមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។ ការសាកល្បងនេះបានធ្វើឡើងនៅថ្ងៃទី២៩ មីនា តាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។ ការសាកល្បងម៉ូទ័រនេះ ត្រូវបានគេចាត់ទុកថាជាការបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់លោកគីម ជុងអ៊ុន ក្នុងការពង្រីក និងធ្វើទំនើបកម្មបណ្ដាមីស៊ីលដែលអាចបាញ់ដល់ទ្វីបអាមេរិក។ ការអភិវឌ្ឍនេះអាចពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងក្នុងការប្រឈមមុខនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក។ ការសាកល្បងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកគីម ជុងអ៊ុន បានថ្លែងក្នុងសភាដែលលោកសន្យាពង្រឹងលក្ខន្តិកៈមហាអំណាចនុយក្លេអ៊ែរសម្រាប់ប្រទេសលោក។…

អ៉ីរ៉ង់វាយប្រហាររោងចក្រអាលុយមីញ៉ូមយក្ស បំផុសភាពតានតឹងក្នុងតំបន់មជ្ឈឹមបូព៌ា

ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងកើនឡើងជាលំដាប់ បន្ទាប់ពីអ៉ីរ៉ង់អះអាងវាយប្រហាររោងចក្រអាលុយមីញ៉ូមសំខាន់ៗនៅបារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី២៨-២៩ មីនា។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានប្រើមីស៊ីល និងដ្រូនវាយប្រហាររោងចក្រ ALBA នៅបារ៉ែន ដែលជារោងចក្ររំលាយអាលុយមីញ៉ូមធំបំផុតមួយនៃពិភពលោក។ ការវាយប្រហារនេះបណ្ដាលឲ្យនិយោជិត២នាក់រងរបួសស្រាល និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតកម្ម។ រោងចក្រមួយទៀតនៅអេមីរ៉ាត់អារ៉ាប់រួមក៏រងការវាយប្រហារដែរ ដោយបណ្ដាលឲ្យមនុស្ស៦នាក់រងរបួស។ អ៉ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងសម្ព័ន្ធឧស្សាហកម្មនៅអ៉ីរ៉ង់។ ភាពតានតឹងបន្តកើនឡើងនៅថ្ងៃទី២៩ មីនា ដោយមានការបាញ់មីស៊ីល…

ហ្វាំងឡង់ព្រមានសហរដ្ឋអាមេរិក កុំឱ្យបង្វែរអាវុធសម្រាប់អ៊ុយក្រែនទៅប្រើប្រឆាំងអ៉ីរ៉ង់

ភ្នំពេញ – រដ្ឋមន្ត្រីការពារប្រទេសហ្វាំងឡង់ លោក Antti Hakkanen បានចេញមុខព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ មីនា កុំឱ្យបង្វែរអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់ផ្ដល់ដល់អ៊ុយក្រែន យកទៅប្រើក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់។ ក្នុងកិច្ចសម្ភាសន៍ជាមួយអឺរ៉ុបញូស លោក Hakkanen បានថ្លែងយ៉ាងច្បាស់ថា៖ “យើងមិនចង់ឱ្យអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានពង្វាងយកទៅប្រើប្រឆាំងអ៉ីរ៉ង់ឡើយ។” លោកបន្តថា ហ្វាំងឡង់ជឿជាក់ថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចសន្យាដែលបានចុះជាមួយប្រទេសអឺរ៉ុបសមាជិកណាតូ ដែលបានទិញអាវុធទាំងនោះសម្រាប់អ៊ុយក្រែនពីក្រុមហ៊ុនយោធាអាមេរិក។…

ក្រសួងមហាផ្ទៃប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ៥៣ រូប ក្នុងចំណោមបេក្ខជន ២៣៩ រូប

រាជធានីភ្នំពេញ – ក្រសួងមហាផ្ទៃបានធ្វើការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ មីនា ដោយមានបេក្ខជនចំនួន ២៣៩ រូប ដែលត្រូវជ្រើសរើសយកត្រឹមតែ ៥៣ រូបប៉ុណ្ណោះ។ ការប្រឡងនេះបានធ្វើឡើងនៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការប្រឡងធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយឯកឧត្តមសន្តិបណ្ឌិត ចាន់…