ហ្សេឡេនស្គីបង្ហាញទាហានរុស្ស៊ីស្លាប់ជិត១០ម៉ឺននាក់ក្នុង៣ខែ
សង្គ្រាមអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀរហ្សេឡេនស្គី បានអះអាងតាមបណ្ដាញសង្គម X កាលពីថ្ងៃទី១៧ មីនា ថា រុស្ស៊ីបានប្រមូលកងទាហានរវាងពី៤០.០០០ទៅ៤៥.០០០នាក់ក្នុង១ខែៗ ក្នុងក្របខណ្ឌនៃការលុកលុយអ៊ុយក្រែន។ លោកបញ្ជាក់ថា យើងត្រូវសម្លាប់ទាហានរុស្ស៊ីក្នុងចំនួនប្រហាក់ប្រហែលគ្នានោះដែរ ដើម្បីកុំឲ្យកងទ័ពរុស្ស៊ីពង្រីកខ្លួនបាន។ លោកហ្សេឡេនស្គីគូសបញ្ជាក់ទៀតថា កងទ័ពលោកបានសម្លាប់ទាហានរុស្ស៊ីរយៈពេល៣ខែចុងក្រោយនេះ ក្នុងខែទីមួយ៣០.០០០នាក់ ខែទី២ចំនួន៣៥.០០០នាក់ និងខែទី៣ចំនួន២៨.០០០នាក់។ បែបនេះមានន័យថា ក្នុង៣ខែនោះ…
