រូបសំណាកបាតដៃថ្មីនិងវិថីអាហារខ្មែរនឹងបើកជូនទេសចរមុនពេលបុណ្យចូលឆ្នាំខ្មែរ
រាជធានីភ្នំពេញ៖ ខេត្តកំពតកំពុងរៀបចំសាងសង់រូបសំណាកបាតដៃថ្មី និងវិថីអាហារតាមរចនាបថខ្មែរ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែកថ្មីៗ បានធ្វើឱ្យកំណើនទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត…
