រថយន្តដឹកស្វាយបុកម៉ូតូចាំភ្លើងក្រហម ឆេះសន្ធោសន្ធៅ អ្នកបើករត់គេចខ្លួនបាត់
រាជធានីភ្នំពេញ៖ រថយន្តយីឌុបដឹកផ្លែស្វាយ១គ្រឿង បានបើកក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូ១គ្រឿងពីក្រោយពេញទំហឹង ខណៈម៉ូតូនោះកំពុងឈប់រង់ចាំភ្លើងស្តុបពណ៌ក្រហម បណ្ដាលឱ្យឆេះសន្ធោសន្ធៅ និងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីស៊ីជីនពីង ត្រង់ចំណុចភ្លើងស្តុបគងនយ ស្ថិតក្នុងសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ច បុរស២នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល…
