អ៉ីរ៉ង់វាយប្រហារទីតាំងប្រេងកាតអេមីរ៉ាត់អារ៉ាប់រួម ដោយប្រើដ្រូន និងមីស៊ីលជាង ១,៩០០ គ្រឿង
អ៉ីរ៉ង់បានបង្ហោះដ្រូន និងមីស៊ីលជាង ១,៩០០ គ្រឿងវាយប្រហារទីតាំងប្រេងកាតរបស់អេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៦ មីនា កន្លងមក។ ការវាយប្រហារនេះធ្វើឡើងលើទីតាំងប្រេងកាតជាច្រើនកន្លែងនៅតំបន់ឈូងសមុទ្រពែរ្ស៍។ នៅអេមីរ៉ាត់អារ៉ាប់រួម អគ្គិភ័យបានកើតឡើងនៅតំបន់ចម្ការប្រេង SHAH ដែលស្ថិតនៅចម្ងាយប្រមាណ ២៣០ គីឡូម៉ែត្រ ខាងត្បូងក្រុងអាប៊ូដាប៊ី។ អាជ្ញាធរប្រទេសនោះបានអះអាងថា ការវាយប្រហារនោះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ទីតាំងប្រេង FUJAIRAH ដែលមានសមត្ថភាពផលិតកម្មប្រេងឆៅប្រមាណជា…
