ជីវិត និងសង្គម

មន្ទីរវប្បធម៌កំពង់ឆ្នាំងចេញសារព្រមានវង់ភ្លេង បន្ទាប់ពីការសម្តែងមិនសមរម្យក្នុងពិធីមង្គលការ

មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងបានចេញសារព្រមានដល់វង់ភ្លេងការទាំងអស់ក្នុងខេត្ត ដើម្បីរក្សាប្រពៃណីខ្មែរឱ្យបានល្អ និងខ្ជាប់ខ្ជួន។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានរូបភាពវង់ភ្លេងមួយសម្តែងមិនសមរម្យក្នុងពិធីកាត់សក់បង្កក់សិរី ដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំង។ តាមរូបភាពដែលបានបង្ហោះលើបណ្តាញសង្គម បង្ហាញពីតួអង្គបុរសម្នាក់បានសម្តែងរហូតស្រាតខោរបស់ខ្លួន ដើម្បីឱ្យឃើញខោទឹកនោមដែលខ្លួនកំពុងស្លៀកនៅខាងក្នុង។ ទង្វើនេះបានធ្វើឱ្យមហាជនជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នារិះគន់យ៉ាងចាស់ដៃ និងចាត់ទុកថានាំឱ្យខូចខាតតម្លៃប្រពៃណីខ្មែរ។ មហាជនបានរិះគន់ពាក់ព័ន្ធនឹងកាយវិកា និងរបៀបស្លៀកពាក់មិនសមរម្យ ជាពិសេសការស្លៀកខោទឹកនោមរបស់តួអង្គសម្តែង ខណៈមានភ្ញៀវកិត្តិយសជាច្រើនកំពុងទស្សនា។ មហាជនមួយចំនួនបានចូលមតិសួរថា៖ «តើទង្វើបែបនេះអាចចាត់ទុកថាជាពិធីកាត់សក់បង្កក់សិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មីបានដែរឬទេ?» មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំងសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តនឹងមិនមានទិដ្ឋភាពសម្តែងបែបនេះទៀតឡើយ ហើយអំពាវនាវឱ្យសិល្បករ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សា…

គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង

រាជធានីភ្នំពេញ៖ រឿងចម្លែកដែលគេស្ទើរតែមិនជឿថានឹងកើតមាន នៅពេលគ្រួសារមួយក្នុងរាជធានីភ្នំពេញបានចិញ្ចឹមជ្រូកជាច្រើនក្បាលនៅលើដំបូលផ្ទះល្វែងរបស់ខ្លួន។ រឿងនេះបានធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្លិនស្អុយអាចម៌ជ្រូកដែលផ្សាយពាសវាល។ ទីតាំងចិញ្ចឹមជ្រូកនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានប្រាប់ថា គ្រួសារនេះបានចិញ្ចឹមជ្រូកលើដំបូលផ្ទះយូរមកហើយ ហើយជ្រូកទាំងនោះបានធំធាត់អស់ទៅហើយ។ ដោយសារជាផ្ទះល្វែងជាប់គ្នា ក្លិនស្អុយអាចម៌ជ្រូក និងសំឡេងជ្រូកយំទារបាយស៊ីបានរំខានដល់អ្នកជិតខាងច្រើនគ្រួសារ។ មនុស្សចាស់ ក្មេង និងអ្នកមានជំងឺសុទ្ធតែរងផលប៉ះពាល់គ្រប់ពេលវេលា។ លោក វ៉ា សា វឿន…

វៀតណាមបិទបញ្ចប់ការបោះឆ្នោតសភាថ្មី បក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងដាច់ខាត

ហាណូយ – ការបោះឆ្នោតជ្រើសរើសសភាថ្មីនៅវៀតណាមបានបិទបញ្ចប់នៅថ្ងៃទី១៥ មីនា ដោយបក្សកុំម្មុយនីស្តដែលកាន់អំណាចនៅតែរក្សាការគ្រប់គ្រងដាច់ខាតលើដំណើរការនយោបាយ។ តាមទីភ្នាក់ងារព័ត៌មានវៀតណាម VNA បានរាយការណ៍ថា ប្រជាពលរដ្ឋវៀតណាមរាប់លាននាក់បានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភាថ្មី។ ការិយាល័យបោះឆ្នោតបានបើកពីព្រលឹមថ្ងៃទី១៥ មីនា ហើយបិទនៅម៉ោង១៩ ដោយលទ្ធផលនឹងត្រូវប្រកាសក្នុងរយៈពេល១សប្ដាហ៍ខាងមុខ។ ក្នុងចំណោមបេក្ខជនទាំង៨៦៤នាក់ មានតែ៦៥នាក់ប៉ុណ្ណោះដែលមិនមែនជាសមាជិកបក្សកុំម្មុយនីស្ត កើនឡើងបន្តិចពី៧៤នាក់ក្នុងការបោះឆ្នោតពី៥ឆ្នាំមុន។ ពួកគេនឹងប្រជែងគ្នាយកកៅអី៥០០ក្នុងសភា។ តាមដងវិថីនានានៃក្រុងហាណូយ ទង់ក្រហមលាយលឿងត្រូវបានដាក់ព្រោងព្រាត ដោយបង្ហាញពីអាកាសភាពបុណ្យជាតិ។…

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តិច ក្រោយសហរដ្ឋអាមេរិកជំរុញឱ្យបើកច្រកហ័រមូស

ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រទេសនានាបញ្ជូននាវាចម្បាំងជួយការពារ និងបើកច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។ កិច្ចសន្យាប្រេងឆៅប្រភេទ Brent នាពេលអនាគត បានធ្លាក់ចុះ ២៤ សេន ឬ០.២៣% មកនៅត្រឹម…

កម្ពុជាបណ្តេញជនជាតិចិន ១៦៤នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

ខេត្តព្រះសីហនុ – អាជ្ញាធរកម្ពុជាកំពុងត្រៀមបណ្តេញជនជាតិចិនចំនួន ១៦៤នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) តាមច្រកព្រះលានយន្តហោះអន្តរជាតិកងកេង។ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានជួបពិភាក្សាការងារជាមួយលោកអគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារពាក់ព័ន្ធ ដើម្បីរៀបចំផែនការបណ្តេញជនជាតិចិនទាំងនេះ។ ការបណ្តេញនឹងធ្វើឡើងនៅថ្ងៃទី១៥…

អ្នកវិភាគ៖ ការស៊ើបអង្កេតការងារបង្ខំរបស់អាមេរិកគឺជាល្បែងនយោបាយផ្ទៃក្នុង

រាជធានីភ្នំពេញ – អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចំនួន ៦០ គឺគ្រាន់តែជាល្បែងនយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា៖ «ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ…

កម្ពុជាបន្តប្រតិបត្តិច្បាប់យ៉ាងតឹងរ៉ឹង៖ ជនជាតិចិន ៣៣៥ នាក់ ត្រូវបានបណ្តេញចេញពីប្រទេស ពាក់ព័ន្ធនឹងប្រព័ន្ធបោកប្រាស់អនឡាញ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា ជនជាតិចិនចំនួន ៣៣៥ នាក់ (ស្រី ៤ នាក់) ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយពាក់ព័ន្ធនឹងប្រព័ន្ធបោកប្រាស់អនឡាញ (Online Scams)។ ការបណ្តេញចេញនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។…

អធិការនគរបាលស្រុកបាទីថ្មី ចូលកាន់តំណែងជាផ្លូវការ

ខេត្តតាកែវ៖ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្មី។ លោកវរសេនីយ៍ទោ មូល សារ៉ាត់ ត្រូវបានតែងតាំងពីអធិការរងនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ទៅជាអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី។ លោកជំនួសលោកវរសេនីយ៍ឯក…

ឡានឡង់គ្រីស្ស័រសឆេះសន្ធោសន្ធៅទល់មុខផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង

រាជធានីភ្នំពេញ៖ រថយន្តឡង់គ្រីស្ស័រស៊េរីទំនើបពណ៍ស ១គ្រឿង បើកសុខៗតាមផ្លូវវេងស្រេង ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទល់មុខផ្សារឯករាជ្យ៣ កាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៦។ ហេតុការណ៍កើតឡើងនៅម៉ោង ៦:៣០ល្ងាច នៅចំណុចទល់មុខផ្សារឯករាជ្យ៣ តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អ្នកបើករថយន្តបានរត់ចេញមកខាងក្រៅយ៉ាងរហ័ស បន្ទាប់ពីឃើញអណ្ដាតភ្លើងចាប់ផ្ដើមឆេះ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរ និងព្យាយាមប្រើបំពង់ពន្លត់អគ្គីភ័យដើម្បីជួយបាញ់ពន្លត់…

រថយន្ត KIA ដឹកក្ដារបន្ទះកុងផ្លាកេ ក្រឡាប់នៅស្ថានីយ៍ប្រេង ព្រូរបួសជើងដំណំ

រាជធានីភ្នំពេញ – រថយន្តម៉ាក KIA ពណ៌ស ដែលកំពុងដឹកក្ដារបន្ទះកុងផ្លាកេ បានក្រឡាប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បណ្ដាលឲ្យព្រូរថយន្តម្នាក់រងរបួសជើងយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារបុរីសន្តិភាព២ ក្នុងភូមិត្រំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានប្រាប់ថា…