ជីវិត និងសង្គម

ឡានឡង់គ្រីស្ស័រសឆេះសន្ធោសន្ធៅទល់មុខផ្សារឯករាជ្យ៣ ផ្លូវវេងស្រេង

រាជធានីភ្នំពេញ៖ រថយន្តឡង់គ្រីស្ស័រស៊េរីទំនើបពណ៍ស ១គ្រឿង បើកសុខៗតាមផ្លូវវេងស្រេង ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទល់មុខផ្សារឯករាជ្យ៣ កាលពីល្ងាចថ្ងៃទី១៤ មីនា ២០២៦។ ហេតុការណ៍កើតឡើងនៅម៉ោង ៦:៣០ល្ងាច នៅចំណុចទល់មុខផ្សារឯករាជ្យ៣ តាមផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អ្នកបើករថយន្តបានរត់ចេញមកខាងក្រៅយ៉ាងរហ័ស បន្ទាប់ពីឃើញអណ្ដាតភ្លើងចាប់ផ្ដើមឆេះ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ទៅអាជ្ញាធរ និងព្យាយាមប្រើបំពង់ពន្លត់អគ្គីភ័យដើម្បីជួយបាញ់ពន្លត់…

រថយន្ត KIA ដឹកក្ដារបន្ទះកុងផ្លាកេ ក្រឡាប់នៅស្ថានីយ៍ប្រេង ព្រូរបួសជើងដំណំ

រាជធានីភ្នំពេញ – រថយន្តម៉ាក KIA ពណ៌ស ដែលកំពុងដឹកក្ដារបន្ទះកុងផ្លាកេ បានក្រឡាប់នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង បណ្ដាលឲ្យព្រូរថយន្តម្នាក់រងរបួសជើងយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅស្ថានីយ៍ប្រេងមួយកន្លែង ស្ថិតនៅខាងក្រោយផ្សារបុរីសន្តិភាព២ ក្នុងភូមិត្រំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានប្រាប់ថា…

ព្រឹត្តិការណ៍រន្ធត់នៅស្ទឹងត្រែង៖ កូនសម្លាប់ឪពុក រួចជិះម៉ូតូគេចខ្លួនទៅបុកឡានស្លាប់ភ្លាម

ស្ទឹងត្រែង៖ ព្រឹត្តិការណ៍ហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅពេលកូនប្រុសម្នាក់បានប្រើហិង្សារហូតដល់សម្លាប់ឪពុកបង្កើត ហើយក្រោយមកក៏ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពេលគេចខ្លួន។ យោងតាមការបញ្ជាក់ពីលោក សាយ កង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំអាង កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ហេតុការណ៍នេះគឺជាករណីហិង្សាក្នុងគ្រួសារ។ ជនសង្ស័យដែលត្រូវជាកូនបង្កើត បានប្រើហិង្សាលើឪពុករបស់ខ្លួន បន្ទាប់មកជិះម៉ូតូគេចខ្លួន តែអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ។ ប្រភពពីអ្នកភូមិនៅកន្លែងកើតហេតុបានបង្ហើបថា ជម្លោះនេះអាចផ្ដើមចេញពីភាពមិនចុះសម្រុងគ្នារ៉ាំរ៉ៃ…

វើក បន្ថែមឧបត្ថម្ភ ១០៨ លានរៀល ជំរុញគុនខ្មែរក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC

រាជធានីភ្នំពេញ – មរតកគុនខ្មែរកំពុងរីកចម្រើនយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងអន្តរជាតិ ដោយមានការគាំទ្រពីវិស័យឯកជន។ ព្រឹត្តិការណ៍វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី៤ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ IPCC នាចុងសប្តាហ៍នេះ។ លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានប្រកាសពីការឧបត្ថម្ភបន្ថែមចំនួន ១០៨…

ក្រសួងសុខាភិបាលបិទមន្ទីរព្យាបាលឥន្ទ្រទេវី១ ដោយសារខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ

រាជធានីភ្នំពេញ – ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដោយសារមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់គុណភាពសេវាពិនិត្យព្យាបាលជូនប្រជាជន។ នាល្ងាចសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះអនុវត្តសេចក្តីសម្រេចលេខ០០៩៧/២៦ អបស/ន.ស.ស ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ មន្ទីរពហុព្យាបាលឥន្ទ្រទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥…

ទំនប់វារីអគ្គិសនីសេសានក្រោម២ ឈរជាប្រភពថាមពលធំបំផុតកម្ពុជា ផលិតបាន ៤០០ មេហ្គាវ៉ាត់

ខេត្តស្ទឹងត្រែង – ទំនប់វារីអគ្គិសនីសេសានក្រោម២ បានក្លាយជានិមិត្តរូបថ្មីនៃថាមពលជាតិ ដោយមានសមត្ថភាពផលិតអគ្គិសនីដល់ ៤០០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យវាក្លាយជាទំនប់វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា។ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានបង្ហាញមោទនភាពក្នុងការគ្រប់គ្រងប្រភពថាមពលយក្សនេះ ដែលជាឆ្អឹងខ្នងសំខាន់សម្រាប់ស្ថិរភាពអគ្គិសនីជាតិ។ តួលេខ ៤០០ មេហ្គាវ៉ាត់នេះ បានដាក់វានៅលំដាប់លេខ១ នាំមុខទំនប់ស្ទឹងតាតៃ និងកំចាយ។…

រថយន្តក្រុងភ្នំពេញ៖ តម្លៃត្រឹម១,៥០០រៀល និងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រថយន្តក្រុងសាធារណៈ (City Bus) បានដំណើរការជាប់លាប់ចាប់តាំងពីឆ្នាំ២០១៤ ដោយមានចំនួន១៤ខ្សែរត់ និងរថយន្តសរុប២៥៧គ្រឿង។ សេវាកម្មនេះដំណើរការពីម៉ោង០៥:៣០នាទីដល់ម៉ោង២០:៣០នាទី លើកលែងតែខ្សែរត់ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ (Airport Express Bus) ដែលដំណើរការរហូតដល់ម៉ោង២៣:៣០នាទី។ តម្លៃសំបុត្រមានត្រឹមតែ១,៥០០រៀលក្នុងម្នាក់ ដែលជួយសន្សំសំចៃការចំណាយប្រចាំថ្ងៃយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។ ជាពិសេស ក្រុមអ្នកដំណើរដូចជា ព្រះសង្ឃ មនុស្សចាស់…

មេដឹកនាំអ៊ីរ៉ង់សន្លប់ធំ កំពុងព្យាបាលដោយរបួសធ្ងន់ធ្ងរ

ទីក្រុងតេអេរ៉ង់៖ លោកម៉ុចតាបា ខាមេនី កូនប្រុសរបស់អាយ៉ាតូឡា អាលី ខាមេនី ដែលត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាពសន្លប់ធំ និងរងរបួសធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ តាមប្រភពព័ត៌មានជាច្រើន លោកម៉ុចតាបា អាយុ៥៦ឆ្នាំ កំពុងសម្លប់បាត់ស្មារតីនៅមន្ទីរពេទ្យសាកលវិទ្យាល័យស៊ីណា ហើយមិនដឹងថាសង្គ្រាមកំពុងឆាបឆេះនៅក្នុងប្រទេសរបស់លោកទេ។ លោកក៏មិនបានដឹងថាត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីផងដែរ។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មាន The Sun ថា៖ «លោកម៉ុចតាបាត្រូវកាត់ជើងម្ខាង…

ស្លាប់៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យសោកស្តាយ នៅមហាវិថីចោមចៅ

រាជធានីភ្នំពេញ៖ ស្ត្រី៣នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនៅព្រឹកថ្ងៃទី១៣ ខេមីនា ឆ្នាំ២០២៦ នៅលើមហាវិថីចោមចៅ (ផ្លូវវ៉េងស្រេង)។ ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៣និង៤៥នាទីជិតភ្លឺ នៅត្រង់ចំណុចផ្លូវកោង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីទាំង៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៍ក្រហម លេខភ្នំពេញ 1LF-1164 ដោយឌុបគ្នាក្នុងល្បឿនលឿន។ អ្នកដើរហាត់ប្រាណដែលធ្លាប់ឃើញនារីទាំង៣នាក់មុនកើតហេតុបានបញ្ជាក់ថា ពួកគាត់ឃើញនារីទាំងនោះជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមមហាវិថីចោមចៅក្នុងទិសដៅពីកើតទៅលិច…

ក្រុមជាងសាងសង់បែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន ៥នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ក្រុមជាងសាងសង់ផ្ទះចំនួន ៥នាក់ ដែលបែរជាបន្ថែមមុខរបរជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួនជាក់ស្ដែង នៅកន្លែងធ្វើការងាររបស់ពួកគេ កាលពីរសៀលថ្ងៃទី១៣ មីនា នៅស្រុកបាណន់។ យោងតាមអធិការស្រុកបាណន់ ក្រុមជាងទាំងនេះមានមុខរបរសាងសង់ផ្ទះ ប៉ុន្តែដោយសារចំណេញតិច ពួកគេបានបែកគំនិតបន្ថែមមុខរបរជួញដូរថ្នាំញៀន។ ពួកគេត្រូវបានចាប់ខ្លួនក្នុងពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង និងដកហូតបានវត្ថុតាងជាច្រើន។ ជនសង្ស័យទាំង ៥នាក់មាន៖ ជ័យ វិសាល (៣៩ឆ្នាំ),…