អគ្គស្នងការនគរបាលជាតិបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសជាច្រើននាក់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការនគរបាលជាតិបានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃាត់ខ្លួនជនបរទេសជាច្រើននាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការនគរបាលជាតិ ដោយមានការសហការពីគណៈអភិបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។ ប្រតិបត្តិការបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអគារយីហោ (ឆាយណាបឹងបេង)…
