ជីវិត និងសង្គម

ភ្លើងឆាបឆេះផ្ទះចំហុយសាច់ប៉ាតេ នៅទួលពង្រ ដោយសារទុយោហ្គាស់ធ្លាយ

រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្លើងឆាបឆេះដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេលថ្ងៃត្រង់ នៅក្នុងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែទុយោហ្គាស់ទូចំហុយធ្លាយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ។ នៅពេលកំពុងដំណើរការកម្ដៅសាច់ប៉ាតេ ទុយោហ្គាស់ទូចំហុយបានធ្លាយ បណ្តាលឱ្យមានការឆាបឆេះសន្ធោសន្ធៅ។ ម្ចាស់សិប្បកម្មនិងកម្មករបានព្យាយាមប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ភ្លើង ប៉ុន្តែភ្លើងឆេះខ្លាំងពេកមិនអាចពន្លត់បាន។ ទើបត្រូវរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីសុំជំនួយ។…

អ៊ីរ៉ង់ព្រមានពិភពលោកឱ្យត្រៀមខ្លួនសម្រាប់តម្លៃប្រេងឡើងដល់ ២០០ ដុល្លារ ក្នុងពេលវាយប្រហារកប៉ាល់នាឈូងសមុទ្រ

អន្តរជាតិ៖ អ៊ីរ៉ង់បានចេញសារព្រមានថា ពិភពលោកគួរត្រៀមខ្លួនសម្រាប់តម្លៃប្រេងដែលអាចឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ក្រោយពីកងកម្លាំងរបស់ខ្លួនបានវាយប្រហារកប៉ាល់ដឹកជញ្ជូននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសអំពីការបញ្ចេញស្តុកយុទ្ធសាស្ត្រយ៉ាងច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ នេះបើយោងតាមប្រភពពី Reuters។ សង្គ្រាមដែលបង្កឡើងដោយការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជិត២សប្តាហ៍មុន បានសម្លាប់មនុស្សប្រហែល២ពាន់នាក់ ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់។…

កម្ពុជានៅតែជាទីកន្លែងទេសចរណ៍សុវត្ថិភាពបំផុតក្នុងតំបន់ ទទួលភ្ញៀវទេសចរដោយភាពកក់ក្ដៅ

រាជធានីភ្នំពេញ៖ កម្ពុជាបន្តរក្សាស្ថានភាពជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងភាពកក់ក្ដៅបំផុតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។ ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…

គ្រោះថ្នាក់ចរាចរណ៍ព្រឹកព្រលឹម យុវជន២នាក់បុករថយន្តខូចចតលើផ្លូវជាតិ៦A ស្លាប់ម្នាក់រងរបួសម្នាក់

រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលស្លាប់នៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿងដែលខូចឈប់ចតលើដងផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១១ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យុវជនរងគ្រោះពុំស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូម៉ាក់ហុងដា ធុនសេ១២៥ ពាក់ស្លាកលេខភ្នំពេញ១MB៦៦៥៤។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ៣A-៤០៩៩ អ្នកបើកបរពុំស្គាល់អត្តសញ្ញាណឡើយបានគេចខ្លួនបាត់។…

សៀមរាបព្រមានម្ចាស់ស្ថានីយប្រេង៖ លក់តាមតម្លៃកំណត់ ឬបាត់បង់អាជីវកម្ម

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីព្រមានយ៉ាងខ្លាំងដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងអស់ ដែលត្រូវតែលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម បើមិនចង់បាត់បង់អាជីវកម្មរបស់ខ្លួន។ ក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី១០ ខែមីនា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំយ៉ាងតឹងរ៉ឹងថា ម្ចាស់ស្ថានីយនិងដេប៉ូចែកចាយទាំងអស់ត្រូវផ្គត់ផ្គង់ប្រេងទៅអតិថិជនឱ្យមានតម្លាភាព និងលក់តាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ “កុំកេងបន្លំទាំងតម្លៃ បរិមាណ និងគុណភាព ព្រោះការបន្លំទាំងនេះនាំឱ្យប្រឈមទៅនឹងការពិន័យ និងឈានទៅដកហូតអាជីវកម្មតែម្តង” លោកអភិបាលរងបានថ្លែង។ លោកបានបញ្ជាក់បន្ថែមថា…

ជប៉ុនជួយសាងសង់អគារសន្តិភាពរាងគ្រាប់មីនធំជាងគេលើពិភពលោកនៅកម្ពុជា

រាជធានីភ្នំពេញ – អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានជួបពិភាក្សាជាមួយតំណាងរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារ JICA លើគម្រោងសាងសង់អគារសន្តិភាពរាងគ្រាប់មីនធំជាងគេលើលោកនៅរាជធានីភ្នំពេញ។ ការជួបពិភាក្សាបានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីបញ្ជាការ CMAC ភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ហេង រតនា អគ្គនាយក CMAC លោក…

ផ្លូវក្រោយផ្សារលើស្អាតវិញ! អាជ្ញាធរក្រុងកំពង់ឆ្នាំងរុះរើតូបលក់ដូរលើផ្លូវសាធារណៈ

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីផុតពីពេលវេលាឱសានវាទ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចុះអនុវត្តវិធានការរុះរើតូបលក់ដូរលើផ្លូវសាធារណៈនៅផ្សារលើ ដើម្បីរំដោះផ្លូវក្រោយផ្សារលើឱ្យផុតពីភាពកកស្ទះចរាចរណ៍។ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ការងារនេះត្រូវបានអនុវត្តដោយទទួលបានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលក្រុងកំពង់ឆ្នាំង។ លោកបានដឹកនាំកម្លាំងចម្រុះសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង សហការជាមួយកងកម្លាំងនគរបាលខេត្ត ចុះអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករដែលលក់ដូរលើផ្លូវសាធារណៈចំណុចផ្លូវបំបែកក្រោយផ្សារលើ។…

សង្គ្រាមអ៉ីរ៉ង់ឈានដល់ថ្ងៃទី១២៖ តេហេរ៉ង់វាយប្រហាររោងចក្រប្រេង គំរាមផ្ដាច់ការនាំចេញប្រេងក្នុងតំបន់

សង្គ្រាមអ៉ីរ៉ង់បានឈានដល់ថ្ងៃទី១២ដោយគ្មានសញ្ញាបញ្ចប់ ដោយតេហេរ៉ង់បន្តវាយប្រហារបណ្ដារចនាសម្ព័ន្ធប្រេងក្នុងតំបន់ និងគំរាមផ្ដាច់ការនាំចេញប្រេងទាំងស្រុង។ អ៉ីរ៉ង់បានវាយប្រហាររោងចក្រចម្រាញ់ប្រេងនៅអារ៉ាប់រួម បណ្ដាលឲ្យមានភ្លើងឆាបឆេះនៅទីក្រុងឧស្សាហកម្ម RUWAIS។ អេមីរ៉ាត់អារ៉ាប់រួមរាយការណ៍មនុស្សស្លាប់២នាក់ និងរបួសជាច្រើន។ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកលោក PETE HEGSHETH បានគំរាមវាយប្រហារខ្លាំងក្លាថ្មី ចំណែកអ៉ីរ៉ង់បដិសេធរាល់ការចរចា។ កងឆ្មាងបដិវត្តន៍អ៉ីរ៉ង់ថ្លែងថា នឹងមិនអនុញ្ញាតឲ្យនាំប្រេងចេញពីតំបន់ទៅកាន់ពួកប្រទូស្តរ៉ាយ។ តម្លៃប្រេងឆៅ BRENT បានហក់ឡើងខ្ពស់ដល់ជិត១២០ដុល្លារក្នុង១ធុង មុនពេលចុះមកវិញត្រឹម៩០ដុល្លារ។ សង្គ្រាមនេះបានធ្វើឲ្យមនុស្សជាង១,៦០០នាក់ស្លាប់…

ក្រសួងពាណិជ្ជកម្មបញ្ជា៖ ប្រេងឥន្ធនៈត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈ និងកសិករជាមុនសិន

រាជធានីភ្នំពេញ – ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំថ្មី ដោយតម្រូវឱ្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាសាធារណៈចាំបាច់ និងប្រជាកសិករជាមុនសិន។ យោងតាមសេចក្តីណែនាំចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងបានដាក់តម្រូវការចំនួនពីរប្រភេទសំខាន់៖ ១. កាតព្វកិច្ចចំពោះអតិថិជន៖ ត្រូវលក់តាមតម្លៃដែលបានបង្ហាញសាធារណៈ ធានាគុណភាព និងបរិមាណប្រេងឥន្ធនៈ និងជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ។ ២. កាតព្វកិច្ចចំពោះស្ថាប័នមានសមត្ថកិច្ច៖ ត្រូវធានាតម្លាភាព…

អាមេរិកសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីដំបូងក្នុងរយៈ៥០ឆ្នាំ ដោយទទួលការវិនិយោគពីមហាសេដ្ឋីឥណ្ឌា

ទីក្រុងវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា សហរដ្ឋអាមេរិកនឹងសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីមួយកន្លែង ជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ នៅទីក្រុងប្រោនវីល (Brownsville) រដ្ឋតិចសាស (Texas)។ ការសាងសង់នេះទទួលបានការវិនិយោគពីក្រុមហ៊ុនយក្ស Reliance Industries របស់កំពូលមហាសេដ្ឋីឥណ្ឌា លោក មូកេស អាំបានី…