ជីវិត និងសង្គម

ឥណ្ឌូណេស៊ីរកផ្លូវដោះស្រាយវិបត្តិថាមពល នាំចូលប្រេងឆៅជិត១៥០លានបារ៉ែលពីរុស្ស៊ី

ទីក្រុងហ្សាការតា៖ ឥណ្ឌូណេស៊ី ដែលជាសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសគម្រោងនាំចូលប្រេងឆៅចំនួន ១៥០ លានបារ៉ែលពីរុស្ស៊ី នៅឆ្នាំនេះ ដើម្បីឆ្លើយតបនឹងការខ្វះខាតថាមពលក្នុងស្រុក ក្រោយជម្លោះនៅមជ្ឈិមបូព៌ាកាន់តែតានតឹង។ លោក Yuliot Tanjung អនុរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ី បានថ្លែងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ ថា រដ្ឋាភិបាលបានយល់ព្រមលើបរិមាណនាំចូលប្រហាក់ប្រហែល…

សាហាវ! រថយន្តសំរាម MIZUDA បុកកម្មករសំណង់ស្លាប់ផ្ទប់សួនផ្កា អ្នកបើកបររត់គេចខ្លួនបាត់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ត្រូវបានរថយន្តដឹកសំរាមក្រុមហ៊ុន MIZUDA បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ១១:៥០ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នៅតាមផ្លូវ ៥០ម៉ែត្រ ជិតវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ជនរងគ្រោះជាបុរសវ័យប្រមាណ ៦០ឆ្នាំ…

សោកនាដកម្មស្នេហ៍ដាច់! អតីតសង្សារដេញចាក់សម្លាប់គ្នា ស្លាប់ទាំង២នាក់លើផ្លូវ៦០ម៉ែត្រ ផ្អើលព្រឹកមិញ

រាជធានីភ្នំពេញ៖ កើតហេតុការណ៍សោកនាដកម្មដ៏រន្ធត់មួយ នៅពេលដែលយុវជនម្នាក់បានជិះម៉ូតូដេញតាមចាក់សម្លាប់ស្ត្រីជាអតីតសង្សារ និងបងថ្លៃប្រុសរបស់នាង ខណៈអ្នកទាំងពីរកំពុងជិះម៉ូតូដឹកគ្នាទៅធ្វើការ។ ការប្រវាយប្រតប់គ្នាយ៉ាងសាហាវនៅតាមដងផ្លូវបានបណ្តាលឱ្យយុវជនខាងលើ និងបុរសជាបងថ្លៃស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកព្រលឹម ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នៅតាមផ្លូវ ៦០…

កម្ពុជា៖ ការដកខ្លួនពី MOU-2001 របស់ថៃ បង្ហាញពីការងាកចេញពីស្មារតីសហប្រតិបត្តិការ

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ហៅការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ថាជាជំហានងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនេះ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ថា MOU-2001 បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំក្របខណ្ឌសម្រាប់ទាញយកផលប្រយោជន៍រួមពីធនធាននៅតំបន់ដែនសមុទ្រត្រួតគ្នា (OCA) និងជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិ។ លោកបានបន្តថា ការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 គឺជាជំហានងាកចេញពីស្មារតីសហប្រតិបត្តិការ ប៉ុន្តែកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះដដែល។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា…

ជម្លៀសលោកត្រាំភ្លាមៗ ក្រោយផ្ទុះអាវុធក្បែរពិធីជប់លៀង សន្តិសុខចាប់ខ្លួនជនសង្ស័យវ័យ៣១ឆ្នាំបានភ្លាមៗ

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីពិធីជប់លៀងជាមួយអ្នកកាសែតភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធនៅខាងមុខសណ្ឋាគារ HILTON ដែលជាកន្លែងប្រារព្ធពិធីនេះ។ តាមប្រភពព័ត៌មានអាមេរិកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាននោះ មានអាយុ ៣១ឆ្នាំ ឈ្មោះ COLE TOMAS ALLEN មានដើមកំណើតនៅក្រុង TORRANCE…

អច្ឆរិយៈ! ដំរីឈូក ទទួលបានជើងសិប្បនិម្មិតថ្មី ក្រោយរងគ្រោះជិត ២០ឆ្នាំ

ក្រោយពីរស់នៅជាមួយពិការភាពអស់រយៈពេលជិត ២០ឆ្នាំ ដំរីឈូក អតីតដំរីព្រៃដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅកាលពីឆ្នាំ ២០០៧ ទីបំផុតទទួលបានជើងសិប្បនិម្មិតថ្មីមួយគូ ដើម្បីជួយសម្រួលដល់ការដើររបស់វាឱ្យកាន់តែប្រសើរឡើងវិញ។ តាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជើងសិប្បនិម្មិតថ្មីនេះគឺជាព្រះរាជអំណោយដ៏ថ្លៃថ្លាពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២,០០០ដុល្លារ ដល់ក្រសួង ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង។ ការមើលថែដំរីឈូកឱ្យមានសុខភាពល្អ…

សម្តេចធិបតីថ្លែងពីការបំពេញកាតព្វកិច្ចយោធាតាមរូបមន្តចាប់ឆ្នោត និងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ការបំពេញកាតព្វកិច្ចយោធានឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដោយស្របនិងបំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ។ សម្តេចធិបតីបានគូសបញ្ជាក់ថា យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌…

អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ ១ឧសភា៖ រាជរដ្ឋាភិបាលរៀបចំពិធីដ៏ធំមានអ្នកចូលរួមជាង ៥ពាន់នាក់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះ នឹងមានការចូលរួមពីភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ…

វិមាន​ស​វ​ស​ព​ស​ថ្មី​៖ លោក​ត្រាំ​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​ប៉ាគីស្ថាន​ជុំ​ទី​២​ សង្ឃឹម​រក​ដំណោះ​ស្រាយ​ជម្លោះ​អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​បញ្ជូន​កូន​ប្រសា និង​បេសក​ជន​ពិសេស​ លោក​ស្ទីវ​វីត​ខូស​ ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​បើក​ការ​ចរចា​ជា​មួយ​អ៊ីរ៉ង់​ជុំ​ទី​ពីរ។ អ្នក​នាំ​ពាក្យ​សេត​វិមាន​បាន​បញ្ជាក់​ថា លោក​ទាំង​ពីរ​បាន​ចេញ​ដំណើរ​តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​នឹង​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក​អារ៉ាក់​ឈី នៅ​ទីក្រុង​ឥស្លាម៉ាបាត។ សេត​វិមាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ការ​សន្ទនា​លើក​នេះ​នឹង​ទទួល​បាន​លទ្ធផល​ជា​កិច្ច​ព្រម​ព្រៀង​មួយ​ចំនួន។ គួរ​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បាន​ប្រកាស​ពី​មុន​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ាគីស្ថាន រុស្ស៊ី និង​អូម៉ង់ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​បើក​ការ​ចរចា​ឡើង​វិញ ដែល​អាច​បញ្ចប់​ការ​វាយ​ប្រហារ​របស់​អាមេរិក…

ឆក់ស្លាកលេខឡានគ្រូពេទ្យ! ចិនជិះ FORD ទំនើបវាយ​លុក​មន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ច​ឃាត់ខ្លួនបានពីរនាក់ជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់

ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជាជនជាតិចិនបានបើករថយន្ត FORD RANGER XLT ទំនើបឆ្នាំ២០២៥ ចូលទៅលួចដោះយកស្លាកលេខរថយន្តរបស់ក្រុមគ្រូពេទ្យនិងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ រួមជាមួយវត្ថុតាងសំខាន់ៗជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:៣០នាទី ក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន៤នាក់ រួមមានលោក…