សោកនាដកម្មស្នេហ៍ដាច់! អតីតសង្សារដេញចាក់សម្លាប់គ្នា ស្លាប់ទាំង២នាក់លើផ្លូវ៦០ម៉ែត្រ ផ្អើលព្រឹកមិញ

សោកនាដកម្មស្នេហ៍ដាច់! អតីតសង្សារដេញចាក់សម្លាប់គ្នា ស្លាប់ទាំង២នាក់លើផ្លូវ៦០ម៉ែត្រ ផ្អើលព្រឹកមិញ

រាជធានីភ្នំពេញ៖ កើតហេតុការណ៍សោកនាដកម្មដ៏រន្ធត់មួយ នៅពេលដែលយុវជនម្នាក់បានជិះម៉ូតូដេញតាមចាក់សម្លាប់ស្ត្រីជាអតីតសង្សារ និងបងថ្លៃប្រុសរបស់នាង ខណៈអ្នកទាំងពីរកំពុងជិះម៉ូតូដឹកគ្នាទៅធ្វើការ។ ការប្រវាយប្រតប់គ្នាយ៉ាងសាហាវនៅតាមដងផ្លូវបានបណ្តាលឱ្យយុវជនខាងលើ និងបុរសជាបងថ្លៃស្លាប់ទាំង២នាក់ នៅកន្លែងកើតហេតុតែម្តង។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីព្រឹកព្រលឹម ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នៅតាមផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រូបភាពសាកសពនៅកន្លែងកើតហេតុ

បុរសជាជនសង្ស័យឈ្មោះ តុល ចាន់ណា អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មីចំការដូង។ ស្ត្រីជាអតីតសង្សារឈ្មោះ យី សំណាង ហៅយ៉ា អាយុ ២៤ ឆ្នាំ មុខរបរឆុងកាហ្វេលក់ ដែលមិនបានរងរបួសឡើយ។ រីឯបុរសជាបងថ្លៃដែលស្លាប់ឈ្មោះ សេម បូរី អាយុប្រមាណជាង ៣០ ឆ្នាំ។

រូបភាពថតពីលើ

តាមសម្តីប្តឹងរបស់នាងយី សំណាងប្រាប់នគរបាលថា នាងនិងជនសង្ស័យធ្លាប់ជាសង្សារនឹងគ្នា ហើយបានចែកផ្លូវគ្នាជាង ១ ឆ្នាំមកហើយ។ ប៉ុន្តែជនសង្ស័យតែងតែតាមរករឿងគំរាមកំហែងនាងរហូត។ ដោយខ្លាចមានបញ្ហា ទើបបងថ្លៃរបស់នាងបានជិះម៉ូតូជូននាងទៅធ្វើការ។

រូបភាពភស្តុតាង

ខណៈពេលមកដល់ចំណុចស្ពានអាកាសសម្តេចហ៊ុន ម៉ាណែត ស្រាប់តែជនសង្ស័យបានជិះម៉ូតូដេញតាម និងយកដុំថ្មគប់មកលើនាងនិងបងថ្លៃ។ ក្រោយមករហូតដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានយកកាំបិតចុងស្រួចដេញចាក់សម្លាប់នាង តែបងថ្លៃបានជួយការពារ និងប្រវាយប្រតប់គ្នា។

រូបភាពយានជំនិះ

នគរបាលបញ្ជាក់ថា ក្នុងអំឡុងពេលប្រវាយប្រតប់គ្នា បងថ្លៃរបស់នាងបានដណ្តើមកាំបិតចាក់តបតវិញ បណ្តាលឱ្យអ្នកទាំងពីរស្លាប់បាត់បង់ជីវិតទាំង ២ នាក់នៅនឹងកន្លែង។ នគរបាលបានប្រទះឃើញកាំបិតចុងស្រួចប្រឡាក់ឈាម ម៉ូតូ ២ គ្រឿង និងទូរស័ព្ទដៃ ១ គ្រឿង ព្រមទាំងបានអញ្ជើញនាងយី សំណាង ទៅសាកសួរបន្ថែមនៅប៉ុស្តិ៍ជើងឯក។

រូបភាពម៉ូតូ

ចំណែកអ្នកស្រី ទិន ស្រីទូច ជាម្តាយបង្កើតរបស់យុវជនសង្ស័យបាននិយាយទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់និងនាងយី សំណាងធ្លាប់ជាសង្សារនឹងគ្នា ស្រលាញ់គ្នាតាំងពីរៀន និងបានសន្សំប្រាក់ជាមួយគ្នា។ ក្រោយបែកគ្នា កូនប្រុសគាត់បានទាមទារប្រាក់វិញ តែនាងបដិសេធ។ នៅយប់ថ្ងៃទី ២៥ មេសា កូនប្រុសគាត់បានទៅនិយាយជាមួយនាង តែនាងមិនព្រមឈប់ ហើយបានហៅបងថ្លៃ និងបងប្រុសបង្កើតទៅជួយ។ បងថ្លៃបានវាយកូនប្រុសគាត់ ទើបនាំឱ្យមានហេតុការណ៍សោកនាដកម្មនេះ។

រូបភាពថែមទៀត
រូបភាពផ្សេងទៀត
រូបភាពចុងក្រោយ

administrator

Related Articles