ជម្លៀសលោកត្រាំភ្លាមៗ ក្រោយផ្ទុះអាវុធក្បែរពិធីជប់លៀង សន្តិសុខចាប់ខ្លួនជនសង្ស័យវ័យ៣១ឆ្នាំបានភ្លាមៗ

ជម្លៀសលោកត្រាំភ្លាមៗ ក្រោយផ្ទុះអាវុធក្បែរពិធីជប់លៀង សន្តិសុខចាប់ខ្លួនជនសង្ស័យវ័យ៣១ឆ្នាំបានភ្លាមៗ

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីពិធីជប់លៀងជាមួយអ្នកកាសែតភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធនៅខាងមុខសណ្ឋាគារ HILTON ដែលជាកន្លែងប្រារព្ធពិធីនេះ។

រូបភាពពិធីជប់លៀង

តាមប្រភពព័ត៌មានអាមេរិកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាននោះ មានអាយុ ៣១ឆ្នាំ ឈ្មោះ COLE TOMAS ALLEN មានដើមកំណើតនៅក្រុង TORRANCE រដ្ឋកាលីហ្វ័រនីញ៉ា។ រូបថតដែលលោកត្រាំបានបង្ហាញ បង្ហាញពីជនសង្ស័យមិនពាក់អាវ ហើយមុខផ្កាប់ទៅនឹងដី ស្ថិតនៅមុខសណ្ឋាគារ។

រូបភាពកន្លែងកើតហេតុ

កងកម្លាំងសន្តិសុខបានបាញ់តតាំងគ្នាជាមួយជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងបាញ់សត្វ ១ដើម កាំភ្លើងខ្លី ១ដើម និងកាំបិតជាច្រើន មុនពេលចាប់ខ្លួនគេបាន។ សមាជិកកងកម្លាំងសន្តិសុខម្នាក់ត្រូវគ្រាប់ចំអាវក្រោះការពារ តែស្ថានភាពសុខភាពមិនមានគ្រោះថ្នាក់ឡើយ។

រូបភាពកងកម្លាំងសន្តិសុខ

ជនសង្ស័យមិនត្រូវគ្រាប់កាំភ្លើងទេ តែត្រូវបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ និងឃុំខ្លួន រួចបញ្ជូនទៅតុលាការនៅថ្ងៃទី ២៧ មេសា។ លោកត្រាំបានថ្លែងថា មូលហេតុនៃការបាញ់ប្រហារនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលោកគិតថាជនសង្ស័យអាចជាមនុស្សមានជំងឺ។

រូបភាពសណ្ឋាគារ

administrator

Related Articles