អាកាសធាតុថ្ងៃនេះ! ខេត្តចំនួន១៣ នឹងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់២០% ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

អាកាសធាតុថ្ងៃនេះ! ខេត្តចំនួន១៣ នឹងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់២០% ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយបង្ហាញថា ខេត្តចំនួន១៣ និងរាជធានីភ្នំពេញ អាចនឹងជួបប្រទះនឹងភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។

អាកាសធាតុ

ស្ថានភាពអាកាសធាតុទូទាំងប្រទេស

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦៖

សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មានលក្ខណៈដូចខាងក្រោម៖

ផែនទីអាកាសធាតុ

១- តំបន់វាលទំនាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៧°C។
– ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។

២- តំបន់ខ្ពង់រាប

– សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។
– ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
– ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ឧត្តរមានជ័យ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១០%។
– ចំណែកខេត្តព្រះវិហារ ក្រចេះ រតនគិរី និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។

អាកាសធាតុកម្ពុជា

៣- តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។
– ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។
– ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១៥%។
– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា

administrator

Related Articles