បង្ក្រាបគ្រឿងញៀន! នគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញា៤នាក់ ដកហូតថ្នាំញៀន២២កញ្ចប់

បង្ក្រាបគ្រឿងញៀន! នគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញា៤នាក់ ដកហូតថ្នាំញៀន២២កញ្ចប់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចរោងបន្លែខាងត្បូង ភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង។

វត្ថុតាង និងមុខសញ្ញា

ប្រតិបត្តិការនេ្M ធ្វើឡើងក្រោមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងតាមដានជាយូរមកហើយ។

ការឃាត់ខ្លួនមុខសញ្ញា

ជនសង្ស័យទាំង៤នាក់រួមមាន៖ ឈ្មោះ ភឺន សុភាព (ម៉ឺន) អាយុ៣៥ឆ្នាំ ដកហូតថ្នាំញៀន២២កញ្ចប់តូច ទូរស័ព្ទ១គ្រឿង ម៉ូតូ១គ្រឿង, ឈ្មោះ កឹង ចិន អាយុ៣៨ឆ្នាំ, ឈ្មោះ អ៉ឹម ម៉ាយ អាយុ២៥ឆ្នាំ និងឈ្មោះ សយ សុខជា អាយុ៣០ឆ្នាំ ដកហូតបានទូរស័ព្ទ និងម៉ូតូបន្ថែមទៀត។

វត្ថុតាងគ្រឿងញៀន

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

administrator

Related Articles