អច្ឆរិយៈ! ដំរីឈូក ទទួលបានជើងសិប្បនិម្មិតថ្មី ក្រោយរងគ្រោះជិត ២០ឆ្នាំ

អច្ឆរិយៈ! ដំរីឈូក ទទួលបានជើងសិប្បនិម្មិតថ្មី ក្រោយរងគ្រោះជិត ២០ឆ្នាំ

ក្រោយពីរស់នៅជាមួយពិការភាពអស់រយៈពេលជិត ២០ឆ្នាំ ដំរីឈូក អតីតដំរីព្រៃដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅកាលពីឆ្នាំ ២០០៧ ទីបំផុតទទួលបានជើងសិប្បនិម្មិតថ្មីមួយគូ ដើម្បីជួយសម្រួលដល់ការដើររបស់វាឱ្យកាន់តែប្រសើរឡើងវិញ។

ដំរីឈូក

តាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជើងសិប្បនិម្មិតថ្មីនេះគឺជាព្រះរាជអំណោយដ៏ថ្លៃថ្លាពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២,០០០ដុល្លារ ដល់ក្រសួង ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង។

ជើងសិប្បនិម្មិតថ្មី

ការមើលថែដំរីឈូកឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាងអគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យដំរីដ៏អកុសលនេះអាចបន្តរស់នៅប្រកបដោយសុភមង្គលនៅមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

administrator

Related Articles