បង្ក្រាបផ្ទាល់! លួចម៉ូតូ និង iPhone កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនយុវជន១៨ឆ្នាំនៅជ្រោយចង្វារ

បង្ក្រាបផ្ទាល់! លួចម៉ូតូ និង iPhone កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនយុវជន១៨ឆ្នាំនៅជ្រោយចង្វារ

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេត និងបង្ក្រាបករណីលួចម៉ូតូ និងទូរស័ព្ទដៃ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ការឃាត់ខ្លួនជនសង្ស័យ

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីជនរងគ្រោះឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បានចូលមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្នុងថ្ងៃដដែល។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ យ៉ូន ស៊ីយាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅហាងហេងហេងព្រះច័ន្ទពេញវង្ស ភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

វត្ថុតាង

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយកម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

ជនសង្ស័យ និងវត្ថុតាង

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ យ៉ូន ស៊ីយាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MF-1341 និងទូរស័ព្ទដៃមួយគ្រឿង ម៉ាក iPhone ប្រាកដមែន។

ម៉ូតូ HONDA DREAM

វត្ថុតាង និងសម្ភារដកហូតបានរួមមាន៖ ម៉ូតូម៉ាក HONDA DREAM C125 ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AD-9500 (របស់ជនសង្ស័យ), ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ 1MF-1341 (របស់ជនរងគ្រោះ) និងទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក iPhone។

វត្ថុតាងដកហូតបាន

ដោយមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន និងសម្របសម្រួលនីតិវិធីពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ម៉ូតូ និងទូរស័ព្ទដៃត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ប្រគល់វត្ថុតាងជូនជនរងគ្រោះ

បច្ចុប្បន្ន ជនសង្ស័យ និងសំណុំរឿងទាំងមូលត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ជនសង្ស័យ

វត្ថុតាងផ្សេងៗ

administrator

Related Articles