សាហាវ! រថយន្តសំរាម MIZUDA បុកកម្មករសំណង់ស្លាប់ផ្ទប់សួនផ្កា អ្នកបើកបររត់គេចខ្លួនបាត់

សាហាវ! រថយន្តសំរាម MIZUDA បុកកម្មករសំណង់ស្លាប់ផ្ទប់សួនផ្កា អ្នកបើកបររត់គេចខ្លួនបាត់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ត្រូវបានរថយន្តដឹកសំរាមក្រុមហ៊ុន MIZUDA បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង ១១:៥០ ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ នៅតាមផ្លូវ ៥០ម៉ែត្រ ជិតវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

គ្រោះថ្នាក់ចរាចរណ៍

ជនរងគ្រោះជាបុរសវ័យប្រមាណ ៦០ឆ្នាំ ជាកម្មករសំណង់នៅការដ្ឋានក្បែរកន្លែងកើតហេតុ។ តាមប្រភពព័ត៌មាន គាត់ទើបត្រឡប់មកពីលេងផ្ទះកូននៅម្ដុំផ្សារដីហុយ ខណ្ឌសែនសុខ ជិះម៉ូតូហុងដាគុបចង្កៀងមូលគ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង។ ខណៈកំពុងបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តសំរាម MIZUDA ពណ៌ស ពាក់ស្លាកលេខ 26AT-3-1938 បើកបរមកដល់ពីក្រោយក្នុងល្បឿនលឿន បុកពេញទំហឹង អូសផ្ទប់សួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យជនរងគ្រោះបែកក្បាលខ្ទេច ដាច់ត្រឹមក បាក់ដៃជើងស្លាប់ភ្លាមៗ។

ក្រោយបង្កហេតុ រថយន្តបានបុកឡើងលើសួនពុះចែកទ្រូងផ្លូវ និងបង្គោលស្លាកសញ្ញាបាក់អស់ ១ដើមទើបឈប់។ រីឯអ្នកបើកបរវិញបានចុះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស នគរបាលខណ្ឌដង្កោ និងនគរបាលចរាចរណ៍ផ្លូវគោក បានចុះវាស់វែង នាំយករថយន្ត និងម៉ូតូទៅរក្សាទុក ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles