ឃាត់ខ្លួនស្ត្រីម្នាក់​ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ដោយបន្លំគណនីតេឡេក្រាម និងធនាគារ

ឃាត់ខ្លួនស្ត្រីម្នាក់​ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ដោយបន្លំគណនីតេឡេក្រាម និងធនាគារ

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រកាសពីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យភេទស្រីម្នាក់ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ដើម្បីឆបោកជនរងគ្រោះឱ្យផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ។

ឃាត់ខ្លួនស្ត្រីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

យោងតាមប្រភពព័ត៌មានពីនាយកដ្ឋាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ការឃាត់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ថ.ធ ភេទស្រី ត្រូវបានកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួរ។

តាមការស្រាវជ្រាវជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានបម្រើការងារនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមជនល្មើស ដើម្បីធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោក។ ស្ត្រីជាប់ចោទករណីឆបោក បន្ថែមពីនេះ ជនសង្ស័យក៏បានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោក ប្រគល់ឱ្យទៅបក្សពួក ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសារផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហនិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ដោយ៖ តារា

administrator

Related Articles